កីឡា
លោក Pep Muñoz មានមោទនភាពខ្លាំងចំពោះក្រុមបង្ហាញស្នាដៃអស្ចារ្យ រដូវកាលនេះ
លោក Pep Muñoz មានមោទនភាព និងកោតសរសើរក្លិប ព្រះខ័នរាជស្វាយរៀង ដែលបង្ហាញស្នាដៃដ៏អស្ចារ្យនៅក្នុងរដូវកាលនេះទាំងការប្រកួតពានរង្វាន់ក្នុងស្រុក និងអន្តរជាតិ។

ក្នុងបទសម្ភាស គ្រូបង្វឹកដែលជួយឲ្យព្រះខ័នរាជស្វាយរៀងឈ្នះជើងឯកលីគកំពូលកម្ពុជា២រដូវកាលជាប់គ្នាបានលើកឡើងថា រដូវកាលនេះ គិតត្រឹមថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ព្រះខ័នរាជស្វាយរៀង បានប្រកួតចំនួន៥១លើកហើយនៅក្នុងពានរង្វាន់ ខេមបូឌានស៊ុបភើខាប់ លីគកំពូលកម្ពុជា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ពានរង្វាន់ Shopee Cup និង ពានរង្វាន់ AFC Challenge League។ ការប្រកួតដ៏ច្រើនតាំងពីដើមរដូវកាលរហូតដល់ពេលនេះបានធ្វើឲ្យលោកមានមោទនភាពចំពោះក្រុមកីឡាករ ក្រុមការងារគ្រូបង្វឹក ថ្នាក់ដឹកនាំ និងជាប់ពាក់ព័ន្ធទាំងអស់។

លោក Muñoz មានប្រសាសន៍ថា ៖«យើងធ្វើការធ្ងន់ណាស់មុនពេលឈ្នះជើងឯកលីគនេះ។ យើងត្រូវលេងថ្ងៃសៅរ៍ លេងថ្ងៃអាទិត្យ លេងពាក់កណ្តាលសប្តាហ៍ជាច្រើន។ ស្ទើរតែមួយឆ្នាំទៅហើយ យើងបានបង្ហាញកម្រិតគុណភាពដ៏អស្ចារ្យ។ យើងមានក្រុមកីឡាករដ៏ល្អ។ និយាយទៅ យើងធ្វើបានល្អ ជាពិសេសសថ្នាក់ដឹកនាំបានផ្តល់ឲ្យយើងអាចរៀបចំអ្វីដែលយើងបាន រហូតយើងឈ្នះជើងឯកលីគកម្ពុជាពីររដូវកាលជាប់គ្នា។ ទាំងនេះ ខ្ញុំគិតថា ជាសមិទ្ធភាពដ៏អស្ចារ្យសម្រាប់ព្រះខ័នរាជស្វាយរៀង»។

គ្រូបង្វឹកដែលនាំព្រះខ័នរាជស្វាយរៀងឈានដល់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់អាស៊ី AFC Challenge League បានបន្តឲ្យដឹងទៀតថា មុនពេលឈានដល់កម្រិតបង្ហាញគុណផលដ៏បែបនេះ ក្លិបត្រូវការក្រុមមានគុណភាពខ្ពស់ ដូច្នេះហើយបានជាថ្នាក់ដឹកនាំក្លិបផ្តល់លទ្ធភាពឲ្យក្រុមការងារគ្រូបង្វឹករៀបចំយុទ្ធសាស្ត្រដើម្បីរៀបចំក្រុមមួយដ៏ខ្លាំង។

លោកបានបញ្ជាក់ថា ៖«យើងបានចុះកុងត្រានាំចូលកីឡាករមានគុណភាព នាំចូលកីឡាករទាំងក្នុងស្រុក និងក្រៅប្រទេសដែលល្អៗតាំងពីដើមរដូវកាល ពីព្រោះយើងដឹងរួចហើយថា យើងមានភារកិច្ចលេងពានរង្វាន់អន្តរជាតិ។ ក្រុមការងារទាំងអស់ធ្វើការដោយរួបរួមសាមគ្គីគ្នា ខិតខំប្រឹងប្រែងហ្វឹកហាត់ ពោរពេញដោយអាជីព ហើយតាមអ្វីដែលយើងបានបង្ហាញក្នុងការប្រកួតអន្តរជាតិគឺជួយឲ្យយើងក្លាយជាក្រុមដ៏ល្អបំផុតក្នុងរដូវកាលនេះ»។

រហូតដល់ពេលនេះ ព្រះខ័នរាជស្វាយរៀង បានក្លាយជាជើងឯកលីគកំពូលកម្ពុជា និងជើងឯក ខេមបូឌានប៊ូឌានស៊ុបភើខាប់ ព្រមទាំងជើងឯករងពានរង្វាន់អាស៊ី AFC Challenge League។ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ព្រះខ័នរាជស្វាយរៀង នឹងប្រកួតជាមួយ ភ្នំពេញក្រោន វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៨ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


