ព័ត៌មានជាតិ
ក.អ.ក ប្រមូលចំណូលសេវាបានជាង១លាន៤សែនដុល្លារបន្ទាប់ពីដាក់ដំណើរប្រព័ន្ធ cdcOSP
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា ក.អ.ក បានឱ្យដឹងថាក្នុងរយៈពេល៩ខែចាប់តាំងបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP មកស្ថាប័នមួយនេះទទួលបានចំនួនសេវាសាធារណៈបានប្រមាណ ៥,៧ពាន់លានរៀល ដែលស្មើនឹងប្រមាណ ១លាន៤សែនដុល្លារអាមេរិក។

ក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពីការចុះ MOU ជាមួយធនាគារ អេស៊ីលីដា ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឱ្យដឹងថាទឹកប្រាក់ដែលប្រមូលបានពីប្រព័ន្ធទូទាងប្រាក់រួម cdcOSP ចំនួន៥,៧ពាន់លានរៀលនេះស្មើនឹងប្រមាណ ៣៥%នៃចំណូលពីសេវាសាធារណៈរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ប្រព័ន្ធទូទាត់ cdcOSP ត្រូវបានដាក់ឱ្យដំណើរការចាប់តាំងពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ដើម្បី សម្រួលដល់អ្នកវិនិយោគទាំងអស់ក្នុងការបង់សេវាសេវាផ្សេងៗរបស់ ក.អ.ក ធ្វើការទូទាត់ប្រាក់ក្នុង និងឆ្លងធនាគារតាមរយៈ Bakong KHQR របស់ធនាគារជាតិ និងតាមរយៈកម្មវិធីទូរស័ព្ទចល័ត Mobil Banking ព្រមទាំងផ្ដល់លទ្ធភាពធ្វើការទូទាងប្រាក់តាមប្រព័ន្ធអន្តរជាតិដូចជា VISA និង MasterCard ផងដែរ។

កាលពីព្រឹកថ្ងៃទី២០ ខែឧសភានេះ ក.អ.ក ទើបបានចុះអនុស្សារណដើម្បីតភ្ជាប់ប្រព័ន្ធ cdcOSP ជាមួយធនាគារអេស៊ីលីដាផងដែរ ដែលបានបង្ហាញពីការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តពង្រឹងអភិបាលកិច្ច បង្កើនល្បឿននៃការធ្វើឌីជីថលូបនីយកម្ម លើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា ព្រមទាំងផ្តល់ជម្រើសដ៏សំបូរបែបដល់អ្នកស្នើសុំសេវាសាធារណៈរបស់ ក.អ.ក. ក្នុងការទូទាត់ប្រាក់កម្រៃសេវា។
ការប្រមូលចំណូលបានល្អប្រសើររបស់ ក.អ.ក. ក៏ស្របគ្នានឹងការវិនិយោគពីបរទេសមកកម្ពុជាកើនឡើងផងដែរ ដោយក្នុងរយៈពេល៤ខែក្នុងឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន២៣១ ដែលមានទុនសរុបជាង៣,៤ពាន់លានដុល្លារ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


