ព័ត៌មានជាតិ
នីតិកាលទី៧ ក្រសួងបរិស្ថានដាក់ចេញយុទ្ធនាការអ្វីខ្លះ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍បៃតង?
រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា បានប្រគល់បេសកកម្ម ឱ្យក្រសួងបរិស្ថាន ដឹកនាំ និងគ្រប់គ្រងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ដើម្បីធានានូវឧត្តមប្រយោជន៍យូរអង្វែងរបស់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់។
យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានគូសបញ្ជាក់អំពីបេសកកម្ម និងការប្តេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាលក្នុងវិស័យបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ សំដៅឈានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព។

ក្រសួងបរិស្ថានបានដាក់ចេញនូវ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដោយមានយុទ្ធសាស្ត្រស្នូលផ្តោតសំខាន់លើមុំបីគឺ ការពង្រឹងគោលនយោបាយ ការកសាងរដ្ឋបាលឌីជីថល និងការពង្រីកការផ្សព្វផ្សាយ ដែលជាកម្លាំងចលកររុញបង្វិលយុទ្ធសាស្រ្តចំនួនបី គឺ «ភាពស្អាត ភាពបៃតង និងចីរភាព» មកធ្វើជាមូលដ្ឋានគ្រឹះ សម្រាប់តម្រង់ទិស និងចង្អុលបង្ហាញអាទិភាពការងារក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពនានា សំដៅធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ការអភិវឌ្ឍន៍បៃតង។
ក្នុងនីតិកាលទី ៧ នៃរដ្ឋាភិបាល ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការជាច្រើនជាជំហានៗ និងដំណាក់កាលរួមមានជាអាទិ៍៖
១) យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»
២) យុទ្ធនាការ «ដាំដើមឈើយ៉ាងតិច ១ លានដើមក្នុង ១ឆ្នាំ»
៣) យុទ្ធនាការ «សម្អាតទន្លេ»
៤) យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»
៥) យុទ្ធនាការ «ផ្ទៃមេឃពណ៌ខៀវ»
៦) យុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិក»

ទន្ទឹមនឹងនេះ ក្រសួងបរិស្ថានក៏បានដាក់ចេញនូវវិធានការគន្លឹះចំនួន ៤ ដើម្បីថែរក្សាការពារ និងធ្វើឱ្យប្រសើរឡើងនូវតំបន់ការពារធម្មជាតិ និងព្រៃឈើគឺ៖
១) ការអនុវត្តច្បាប់ ១០០% ដោយពុំមានការលើកលែង និងយោគយល់
២) កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន
៣) កិច្ចសហការល្អជាមួយកងកម្លាំងមានសមត្ថកិច្ច និងអង្គភាពប្រឆាំងអំពើពុករលួយ
៤) ការដាំដើមឈើយ៉ាងតិច ១ លានដើមក្នុង ១ ឆ្នាំ
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានគូសបញ្ជាក់ថា កម្ពុជាកំពុងបោះជំហានយ៉ាងម៉ឺងម៉ាត់លើមាគ៌ាបៃតង ឆ្ពោះទៅរកអព្យាក្រឹត្យកាបូន និងការអភិវឌ្ឍប្រកបដោយចីរភាព។ កម្ពុជាកំពុងចូលរួមយ៉ាងសកម្ម និងស្មើមុខស្មើមាត់ជាមួយសហគមន៍អន្តរជាតិក្នុងកិច្ចការពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ី និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
បើតាមលោករដ្ឋមន្រ្តីលើកិច្ចគាំពារបរិស្ថាន កម្ពុជាត្រូវតែមានម្ចាស់ការលើការការពារធនធានធម្មជាតិរបស់ខ្លួន ដើម្បីអាចធានាបានថា ធនធានធម្មជាតិរបស់ជាតិត្រូវបានការពារបន្តដល់អ្នកជំនាន់ក្រោយ៕
-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៥ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


