កីឡា
លោក Munoz ថា នៅអាស៊ីអាគ្នេយ៍ មិនងាយមានក្រុមណាអាចធ្វើបានរឿងមួយនេះ ដូចព្រះខ័នរាជស្វាយរៀង
លោក Pep Munoz គ្របង្វឹករបស់ក្រុមព្រះខ័នរាជស្វាយរៀង បានចាត់ទុករដូវកាល ២០២៤-២០២៥ ជារដូវកាលដ៏ជោគជ័យបំផុតរបស់ក្លិប ដោយកម្រមានក្លិបនៅ កម្ពុជា និងនៅអាស៊ីអាគ្នេយ៍ណាអាចធ្វើបានដូចបែបនេះឡើយ។

ចំពោះភាពជោគជ័យនៅរដូវកាលនេះ លោក Pep ហ៊ានអះអាង ថា កម្រមានក្រុមនៅ កម្ពុជា និងអាស៊ីអាគ្នេយ៍ណាអាចធ្វើបានដូច គឺសម្តៅដល់ការឈ្នះពានបើករដូវកាល ខេមបូឌានស៊ុបភើខាប់, ឈ្នះពានខេមបូឌានលីគ, ការឡើងដល់វគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League និងការឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលត្រូវជួបគ្នាជាមួយភ្នំពេញក្រោននៅថ្ងៃ អាទិត្យ ទី ២៥ ខែ ឧសភា ស្អែកនេះ។
ទាក់ទងនឹងរឿងខាងលើ លោក Pep បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃ សៅរិ៍ ទី ២៤ ខែ ឧសភា នេះថា ៖«រដូវកាលនេះ គឺជារដូវកាលមួយដ៏ជោគជ័យរបស់ក្រុមពួកយើង។ មិនថាតែក្រុមនៅក្នុងប្រទេស កម្ពុជា របស់យើងទេ អាចនិយាយថា នៅតំបន់ អាស៊ីអាគ្នេយ៍ គឺកម្រមានក្រុម ដែលអាចឈ្នះពាន Super Cup, ឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ AFC Challenge League, ឈ្នះពាន Cambodian Premier League ហើយឡើងមកដល់វគ្គផ្តាច់ព្រ័ត្រពានហ៊ុន សែនខាប់។ អ៉ីចឹងទាំង ៤ ពាននេះ គឺវាមិនងាយស្រួលទេ សម្រាប់ក្រុមដែលអាចធ្វើបាន»។

គួរបញ្ជាក់ថា លោក Pep Munoz ត្រូវបានគេចាត់ទុកជាគ្រូបង្វឹកដ៏ជោគជ័យបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រក្លិបព្រះខ័នរាជស្វាយរៀង ដោយការដឹកនាំក្រុម ២ រដូវកាលមកនេះ លោកបានជួយឱ្យក្រុមដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង ឈ្នះពានលីគកំពូលកម្ពុជា ២ ដង, ពានសម្តេចតេជោ ១ ដង និងពាន Cambodian Super Cup ១ ដង ព្រមទាំងទទួលបានចំណាត់ថ្នាក់លេខ២ពានអាស៊ី AFC Challenge League៕




អត្ថបទ៖ សេម កុសល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


