Connect with us

កីឡា

ពាន​រង្វាន់​អន្តរក្រសួង​ ឆ្នាំ​២០២៥​ ស្វិតស្វាញ​ខ្លាំង​រហូត​ទាត់​បាល់​ ១១កាត់សេចក្ដី​ទើប​រក​ឃើញ​ជើងឯក

បានផុស

នៅ

ក្រោយ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយះពេល​ ៩០​នាទី​ និង​ឈាន​ដល់​ការ​ទាត់​បាល់​កាត់សេចក្ដី​រួច​មក​ក្រុម​បាល់ទាត់​ក្រសួង​មហាផ្ទៃ ​ទទួល​បាន​ជ័យ​ជម្នះ​លើ​ក្រុម​បាល់ទាត់​ក្រសួង​ការពារជាតិ​ លើក​ពាន​អន្តរក្រសួង​ប្រចាំ​ឆ្នាំ​២០២៥​ នេះកាលពីម្សិលមិញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្ដម​ ហ៊ុន​ ម៉ានី​

ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ ប្រធាន​សភាពសហព័ន្ធ​យុវជន​កម្ពុជា​ (ស.ស.យ.ក) បង្ហាញ​​ភាព​រីករាយ​ និង​កោតសរសើរ​ចំពោះ​កីឡាករ​ដែល​មក​ពី​បណ្ដា​ក្រសួង​នានា​បាន​ចូលរួម​ប្រកួត​ប្រជែង​ពានរ​អង្វាន់​អន្តរក្រសួង​​ នៅ​ឆ្នាំ២០២៥​ នេះ​ប្រកប​ដោយ​សាមគ្គីភាព​ និង​បរិយាកាស​សប្បាយ​រីករាយ។​

ក្រុមក្រសួងមហាផ្ទៃ

ឯកឧត្ដមអំពាវនាវ​ដល់​ក្រសួង​ទាំង​អស់​បន្ត​ជំរុញ​មន្ត្រី​ពិសេស​យុវជន​ឲ្យ​ចូលរួម​លេង​កីឡា​ជាក់ស្ដែង​ដូច​ជា​ការ​ប្រកួត​ពាន​រង្វាន់​ខាង​លើ​នេះ​ជា​ដើម។​ មិន​ត្រឹម​ជា​ការ​ប្រកួត​នោះ​ទេ​ជា​ឱកាស​រឹតចំណង​មិត្តភាព​ សាមគ្គីភាព​ រវាង​ក្រសួង​ខ្លួន​ឯង​ និង​បណ្ដា​ក្រសួង​ដទៃ​ផង​​ និង​គោលបំណង​ធំ​មួយ​ទៀត​នោះ​គឺ​លើកកម្ពស់​សុខភាព​។​

ក្រុមក្រសួងការពារជាតិ

បញ្ជាក់​ដែរ​ថា​ ​ពិធី​បិទ​ការ​ប្រកួត​ពាន​រង្វាន់​អន្តរក្រសួង​កាល​ពី​ល្ងាច​ថ្ងៃ​ទី២៤​ ខែ​ឧសភា​ ឆ្នាំ​២០២៥​ ម្សិលមិញ​នេះ​ការ​​អញ្ជើញ​ចូលរួម​ពី​ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ ឯកឧត្ដម​ សាយ​ សំអាល់ ឯកឧត្ដម​ ស សុខា​ និង​ថ្នាក់ដឹកនាំ​ សិស្ស​និស្សិត​ជា​ច្រើន​ផង​ដែរ​នៅ​ស្តាត​ចាស់។​ ក្រោយ​បញ្ចប់​ការ​ប្រកួត​ជា​ផ្លូវ​ការ​គឺ​ក្រុម​បាល់ទាត់​ក្រសួង​មហាផ្ទៃ​ ជា​ម្ចាស់​ពាន​ ក្រុម​ក្រសួង​ការពារជាតិ​ ជា​ជើងឯក​រង​ ក្រុម​​ក្រសួង​សុខាភិបាល​ ជាប់​ចំណាត់​ថ្នាក់​លេខ៣​ និង​ក្រសួង​កសិកម្ម​ ជាប់​ចំណាត់​ថ្នាក់​លេខ៤៕​

រូបភាពផេកសម្ដេចក្រឡាហោម

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៣ នាទីutes មុន

ពាន​រង្វាន់​អន្តរក្រសួង​ ឆ្នាំ​២០២៥​ ស្វិតស្វាញ​ខ្លាំង​រហូត​ទាត់​បាល់​ ១១កាត់សេចក្ដី​ទើប​រក​ឃើញ​ជើងឯក

សន្តិសុខសង្គម៣៥ នាទីutes មុន

នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

រុស្ស៊ី វាយប្រហារទូទាំងប្រទេសអ៊ុយក្រែន សម្លាប់មនុស្ស ៨នាក់ និងបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ

ព័ត៌មានជាតិ១ ម៉ោង មុន

​នីតិកាលទី៧ ក្រសួង​បរិស្ថាន​ដាក់ចេញ​យុទ្ធនាការ ​អ្វីខ្លះ ដើម្បី​លើកកម្ពស់ការអភិវឌ្ឍន៍បៃតង?

សន្តិសុខសង្គម១ ម៉ោង មុន

អាជ្ញាធរខណ្ឌ៧មករា លាងសម្អាតផ្លូវក្នុងមូល​ដ្ឋាន​ក្រោយភ្លៀងខ្លាំងកាលពីម្សិលមិញ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ

សន្តិសុខសង្គម២ ម៉ោង មុន

តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស

សន្តិសុខសង្គម៣៥ នាទីutes មុន

នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ដំណើរការ​ចុះ​បោះបង្គោលព្រំដីព្រែក​ជីក​ហ្វូណន​តេជោ​ភូមិសាស្ត្រខេត្តកណ្តាល បញ្ចប់​ទាំង​ស្រុង

ព័ត៌មានជាតិ២៤ ម៉ោង មុន

មេឃុំ ចៅសង្កាត់ជាស្ត្រី៣រូបឈ្នះពានរង្វាន់ស្ត្រីឆ្នើមក្នុងការ​ដឹកនាំមូលដ្ឋាន

Sokha Hotels

ព័ត៌មានពេញនិយម