Connect with us

ចរាចរណ៍

ទំនងងងុយដេក បុរសចំណាស់ម្នាក់បើក​រថយន្ដ​បុក​រះ​ច្រើនកន្លែង

បានផុស

នៅ

រថយន្ត FORD RAPTOR មួយគ្រឿងបើកបរដោយបុរសវ័យចំណាស់ម្នាក់រេចង្កូតបុករះជាច្រើនកន្លែងបង្កការភ្ញាក់ផ្អើលទាំងកណ្តាលអធ្រាត្រ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះស្ពានលេខ២ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ខណៈអ្នកភូមិកំពុងសម្រាកលក់ ស្រាប់តែមានសំឡេងបុកយ៉ាងខ្លាំងបង្កការភ្ញាក់ផ្អើល ទើបពួកគាត់នាំគ្នារត់ទៅមើលក៏ឃើញរថយន្ត១គ្រឿងបុករះខូចខាតជាច្រើនកន្លែង។

បើតាមអ្នកឃើញហេតុការណ៍ រថយន្តបង្កម៉ាក FORD RAPTOR ពណ៌ខៀវ ពាក់ស្លាកលេខ កម្ពុជា MIANCHUA បើកបរដោយបុរសវ័យប្រមាណ៦០ឆ្នាំ ធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ៦។ លុះមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតទៅស្តាំដៃ ឡើងខឿនផ្លូវថ្មើរជើង បុករះរថយន្ត PAJERO ១គ្រឿង រួចបន្តទៅបុកដើមឈើ បង្គោលភ្លើងថ្ម ផ្ទាំងប៉ាណូយីហោហាង រួមទាំងកញ្ចក់ហាងលក់ម៉ូតូអាគុយ២ផ្ទាំងផងដែរ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបានបង្កឲ្យនរណាម្នាក់រងរបួសឡើយ ជាក់ស្តែងម្ចាស់រថយន្តពុំមានស្ថានភាពស្រវឹងនោះទេ សង្ស័យគាត់ងងុយដេកបានជារេចង្កូតបុករះតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ដើម្បីចុះមកធ្វើការវាស់វែង នាំអ្នកបើករថយន្ត និងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម