Connect with us

ព័ត៌មានជាតិ

លោក នេត្រ ភក្រ្តា និងទូតឥណ្ឌាប្រចាំកម្ពុជា ចុះចែក​កង់ និងមួកសុវត្ថិភាពដល់សិស្សានុសិស្សភាគតិច «មិល» ដើម្បីរួមចំណែកកាត់បន្ថយអត្រាបោះបង់ការសិក្សា

បានផុស

នៅ

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោក បាវិតលុង វ៉ាន់ឡាល់វ៉ា ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានអញ្ជើញធ្វើការចែកកង់ ចំនួន ៧០កង់ មួកសុវត្ថិភាព និងដបទឹក ជូនដល់សិស្សានុសិស្ស ថ្នាក់ទី៥ និងទី៦ ដែលជាកូនចៅរបស់ជនជាតិដើមភាគតិច «មិល» កំពុងសិក្សានៅសាលាបឋមសិក្សា ប៉ាក្លែ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ អំណោយនេះក្រោមគម្រោងផលផ្តល់រហ័សសម្រាប់ការគាំពារសហគមន៍សាលារៀនដែលត្រូវបានអនុវត្តក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-គង្គានៃក្របខ័ណ្ឌគោលនយោបាយភាគខាងកើតរបស់ប្រទេសឥណ្ឌា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីចែកកង់ មួកសុវត្ថិភាព និងដបទឹក ជូនដល់សិស្សានុសិស្ស បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នាសាលាបឋមសិក្សាប៉ាក្លែ ឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីលោក ហេង ចាន់ធួន រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរគ្រៀងសែនជ័យ។

តាមការបញ្ជាក់របស់លោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានឱ្យដឹងថា គម្រោងចែកកង់ មួកសុវត្ថិភាព និងដបទឹក ត្រូវបានអនុវត្តក្នុងគោលបំណងគាំទ្រការសិក្សារបស់សិស្សនៅក្នុងសហគមន៍ ដោយរួមចំណែកកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្សពីកម្រិត បឋមសិក្សាទៅអនុវិទ្យាល័យ ដោយសារកង្វះមធ្យោបាយធ្វើដំណើរទៅសាលា និងជួយលើកកម្ពស់ ជីវភាពរស់នៅរបស់គ្រួសារសិស្សខ្វះខាតឱ្យកាន់តែប្រសើរឡើង ដោយរួមចំណែកកាត់បន្ថយថ្លៃចំណាយ និងពេលវេលារបស់ពួកគាត់ក្នុងការធ្វើដំណើរពីផ្ទះទៅសាលា។ ជាពិសេសគម្រោងនេះនឹងបង្កើនការទទួលខុសត្រូវ និងឯករាជ្យភាពរបស់សិស្សឱ្យកាន់តែក្លាហានក្នុងការធ្វើដំណើរទៅសាលាដោយខ្លួនឯង។

គម្រោងនេះនឹងចែកកង់ មួក និងដបទឹកបរិស្ថាន ដល់សិស្សនៅសាលាបឋមសិក្សា ចំនួន៣ ក្នុងស្រុកអូរគ្រៀងសែនជ័យ ចំនួន ២០០កង់ មួក ដប ដោយលើកទី១ នៅថ្ងៃទី២៥នេះ ចំនួន៧០កង់ មួក ដបទឹក ដល់សិស្សនៅសាលាបឋមសិក្សាប៉ាភ្លែ។ លើកទី២៖ គ្រោងនឹងចែក ៩៧កង់ មួក ដបទឹក ដល់សិស្សនៅសាលាបឋមសិក្សាស្រែស្បូវ និងលើកទី៣៖ គ្រោងនឹងចែក ៣៣កង់ មួក ដបទឹក ដល់សិស្សនៅសាលាបឋមឋសិក្សាអំពកកង់។ ក្រៅពីការចែកកង់មួកសុវត្ថិភាព និងដបទឹកបរិស្ថាន គម្រោងនេះនឹងមានរៀបចំការបណ្តុះបណ្តាលអំពីសុវត្ថិភាពក្នុងការប្រើប្រាស់ផ្លូវថ្នល់ ដល់សិស្សានុសិស្សដែលទទួលបានកង់ ដើម្បីជៀសវាងគ្រោះ ថ្នាក់ជាយថាហេតុណាមួយកើតឡើង ដល់អ្នកទទួលផលពីគម្រោងផងដែរ។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្ស ឱ្យខិតខំប្រឹង​ប្រែងសិក្សារៀនសូត្រ និងត្រូវចេះថែរក្សាឱ្យបានល្អជាដើម។ អំណោយកង់ជូនដល់សិស្សានុសិស្សនាថ្ងៃនេះក៏ជាការចូលរួមចំណែកក្នុងគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្នុងការអភិវឌ្ឍមូលធនមនុស្ស។

សម្រាប់ឯកអគ្គរដ្ឋទូតឥណ្ឌា បានថ្លែងថា ការរួមគ្នាចែកអំណោយដល់សិស្សានុសិស្សនៅតាមតំបន់ដាច់ស្រយាលរបស់កម្ពុជា នាពេលនេះបានបញ្ជាក់យ៉ាងច្បាស់ស្តីអំពីកិច្ចសហការរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា អាចនាំមកនូវពន្លឺ ក្តីសង្ឃឹម និងសេចក្តីថ្លៃថ្នូរជូនដល់សហគមន៍។ ខណៈអំណោយនេះជាគម្រោងផលផ្តល់រហ័សសម្រាប់ការគាំពារសហគមន៍សាលារៀនដែលត្រូវបានអនុវត្តក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា នៃក្របខ័ណ្ឌគោលនយោបាយភាគខាងកើតរបស់ប្រទេសឥណ្ឌា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៩ វិនាទី មុន

លោក នេត្រ ភក្រ្តា និងទូតឥណ្ឌាប្រចាំកម្ពុជា ចុះចែក​កង់ និងមួកសុវត្ថិភាពដល់សិស្សានុសិស្សភាគតិច «មិល» ដើម្បីរួមចំណែកកាត់បន្ថយអត្រាបោះបង់ការសិក្សា

ព័ត៌មានជាតិ១៨ នាទីutes មុន

ជាង៣០ឆ្នាំ មន្ទីរពេទ្យគន្ធបុប្ផាសង្រ្គោះកុមារ និងស្រ្តីជាង ២៣ លានករណី, ដើម្បីកុមារកម្ពុជា សាធារណជនអាចបរិច្ចាគក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

លោក បៃដិន​ បង្ហាញខ្លួនជាសាធារណៈលើកដំបូង តាំងពីប្រកាសកើតមហារីក ធ្ងន់ធ្ងរ

កីឡា៥៩ នាទីutes មុន

ពាន​រង្វាន់​អន្តរក្រសួង​ ឆ្នាំ​២០២៥​ ស្វិតស្វាញ​ខ្លាំង​រហូត​ទាត់​បាល់​ ១១កាត់សេចក្ដី​ទើប​រក​ឃើញ​ជើងឯក

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន

ព័ត៌មានជាតិ២២ ម៉ោង មុន

សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ

សន្តិសុខសង្គម៣ ម៉ោង មុន

តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ដំណើរការ​ចុះ​បោះបង្គោលព្រំដីព្រែក​ជីក​ហ្វូណន​តេជោ​ភូមិសាស្ត្រខេត្តកណ្តាល បញ្ចប់​ទាំង​ស្រុង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កូរ៉េខាងជើង ឃុំខ្លួនមន្ត្រី៣នាក់ ជុំវិញហេតុការណ៍លិចនាវាចម្បាំង

Sokha Hotels

ព័ត៌មានពេញនិយម