កីឡា
លឹម ពិសុទ្ធ ប្តេជ្ញាយកឈ្នះពានសម្តេចតេជោ ជូនវិញ្ញាណក្ខន្ធ ឧកញ៉ា ឫទ្ធី សំណាង ក្រោយខកខាន ១៧ឆ្នាំ
ខ្សែប្រយុទ្ធរបស់ក្លិបភ្នំពេញក្រោនកីឡាករ លឹម ពិសុទ្ធ បានបង្ហាញឆន្ទៈក្នុងការយកឈ្នះពានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ រដូវកាល ២០២៤-២០២៥ ដើម្បីឧទ្ទិសជូន វិញ្ញាណក្ខន្ធអតីតប្រធានក្លិបលោកឧកញ៉ា ឫទ្ធី សំណាង ដែលបានទទួលមរណភាពកាលពីឆ្នាំ ២០២២ ដោយរាគាពាធ។

លឹម ពិសុទ្ធ បានទម្លាយថា កាលលោកឧកញ៉ា ឫទ្ធី សំណាង នៅមានជីវិត គឺចង់ឱ្យក្រុមលើកពានសម្តេចតេជោ ជូនលោកខ្លាំងមែនទែន បន្ទាប់ពីក្លិបបានខកខានក្នុងការឈ្នះពាននេះអស់រយៈពេល ១៧ ឆ្នាំមកហើយ ពោលគឺបានឈ្នះលើកចុងក្រោយ តាំងពីឆ្នាំ ២០០៩ មកម្ល៉េះ។

ថ្លែងនៅក្នុងសន្និសីទកាសែតមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃ សៅរិ៍ ទី ២៤ ខែ ឧសភា នេះ លឹម ពិសុទ្ធ បានលើកឡើងថា៖ «យើងដឹងហើយ ភ្នំពេញក្រោន បានខកខានលើកពានសម្តេចតេជោ ហ៊ុន សែន ១៧ ឆ្នាំហើយ។ ប្រសិនបើស្អែកយើងលើកពានមែន គឺយើងមានមោទកភាពសម្រាប់ខ្លួនឯង និងក្រុមភ្នំពេញក្រោនទាំងមូល ព្រោះលោកឧកញ៉ា ឫទ្ធី សំណាង កាលនៅមានជីវិត គឺចង់ឱ្យយើងលើកពានសម្តេចជូនលោកមែនទែន។ ដូច្នេះថ្ងៃស្អែកយើងនឹងខំប្រឹងឱ្យអស់ពីសមត្ថភាពដើម្បីលើកពានជូនលោក»។

ក្រុមភ្នំពេញក្រោន ធ្លាប់ឈ្នះពានសម្តេចតេជោ ចំនួន ២ ដង គឺនៅឆ្នាំ ២០០៨ និង ២០០៩ ខណៈកាលពីរដូវកាលមុន ២០២៣-២០២៤ ពួកគេក៏បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពាននេះផងដែរ ប៉ុន្តែបានបរាជ័យក្រោមថ្វីជើងក្រុមព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ១ ទល់នឹង ០។
គួរបញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានសម្តេចតេជោ ហ៊ុន សែន នឹងធ្វើឡើងនៅថ្ងៃ អាទិត្យ ទី ២៥ ខែ ឧសភា ស្អែកនេះចាប់ពីម៉ោង ៧ ល្ងាចតទៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ៕

អត្ថបទ៖ សេម កុសល
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


