ព័ត៌មានអន្ដរជាតិ
ឆ្នាំក្រោយ អាល្លឺម៉ង់ នឹងកែនទ័ពថ្មី ចំពេលស្ថានការណ៍ពិភពលោក កាន់តែមិនស្រួល
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ Boris Pistorius បានបង្ហើបថា ដើមឆ្នាំក្រោយ ប្រទេសនេះអាចនឹងយកច្បាប់កាតព្វកិច្ចយោធាដែលបោះបង់ចោលតាំងពីឆ្នាំ២០១១មកហើយនោះ មកប្រើវិញ ប្រសិនបើគ្មានអ្នកស្ម័គ្រចិត្តគ្រប់គ្រាន់ចូលបម្រើក្នុងជួរកងទ័ពទេ ចំពេលស្ថានការណ៍ពិភពលោក កាន់តែមិនស្រួល។
ហេតុផលនៅពីក្រោយរឿងនេះ ត្រូវបានលោក Pistorius បញ្ជាក់ថា គឺដើម្បីបំពេញតាមកាតព្វកិច្ចរបស់ទីក្រុងបែរឡាំងក្នុងអង្គការណាតូ និងចំពេលមានការគំរាមកំហែងនិងភាពតានតឹងកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃជាមួយរុស្ស៊ី។
ក្នុងបទសម្ភាសជាមួយកាសែត Frankfurter Allgemeine Sonntagszeitung កាលពីថ្ងៃសៅរ៍ទី២៤ខែឧសភាឆ្នាំ២០២៥ លោក Pistorius និយាយថា៖ «ប្រសិនបើពេលវេលាមកដល់ នៅពេលយើងខ្វះអ្នកចុះឈ្មោះដោយស្ម័គ្រចិត្ត នោះនឹងមានការសម្រេចចិត្តកែនទាហានថ្មី វាជាគោលការណ៍។ រដ្ឋាភិបាលរបស់អធិការបតី Friedrich Merz កំពុងធ្វើការលើច្បាប់កាតព្វកិច្ចយោធាថ្មី ហើយសង្ឃឹមថាវានឹងចូលជាធរមាននៅដើមខែមករាឆ្នាំ២០២៦តែម្តង»។
យោងតាមគេហទំព័រ Global Firepower, អាល្លឺម៉ង់ ឈរនៅចំណាត់ថ្នាក់លេខ១៤ក្នុងនាមជាប្រទេសមហាអំណាចយោធា ដោយមានកងទ័ពសកម្ម ១៨០ ០០០នាក់ និងទាហានបម្រុង ៣០ ០០០នាក់។
យ៉ាងណា លោក Pistorius សង្កត់ធ្ងន់ថា អាល្លឺម៉ង់ ត្រូវតែមានសមត្ថភាពក្នុងការប្រមូលផ្តុំកម្លាំងសរុបឲ្យបានទាហាននិងទ័ពបម្រុង ៤៦០ ០០០នាក់ ក្នុងនោះត្រូវមានទាំងទ័ពសកម្មយ៉ាងតិច ២០០ ០០០នាក់ផងដែរ ដើម្បីប្រឈមមុខជាមួយនឹងស្ថានការណ៍ពិភពលោក ដែលកំពុងតានតឹងខ្លាំង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាល្លឺម៉ង់ ប្រកាសលែងបង្ហើបដំណឹងអំពីជំនួយយោធាដែលផ្ដល់ឲ្យអ៊ុយក្រែនទៀតហើយ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ