សន្តិសុខសង្គម
អាជ្ញាធរខណ្ឌ៧មករា លាងសម្អាតផ្លូវក្នុងមូលដ្ឋានក្រោយភ្លៀងខ្លាំងកាលពីម្សិលមិញ
បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកាលពីម្សិលមិញធ្វើឲ្យផ្លូវមួយចំនួនក្នុងមូលដ្ឋានខណ្ឌ៧មករាមានកាសសំណល់ សំរាម ក៏ដូចជាកំណកដីនៅលើដងផ្លូវ។ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ អាជ្ញាធរខណ្ឌបានបញ្ចេញរថយន្ដសម្អាតផ្លូវរបស់រដ្ឋបាលខណ្ឌលាងសម្អាតផ្លូវនានា ដើម្បីសោភណភាព។

លោក ថេង សុថុល អភិបាលនៃគណអភិបាលខណ្ឌ៧មករា បានបញ្ជាក់ថា ប្រសិនជាប្រជាពលរដ្ឋមិនមានការយល់ដឹងពីបញ្ហាសំរាម និងការទុកដាក់គ្មានសណ្ដាប់ធ្នាប់វាជាហេតុនាំឲ្យមានការជន់លិច ពេលមានភ្លៀងធ្លាក់មកសំរាមទាំងនោះហូរចូលទៅតាមមាត់លូ ធ្វើឲ្យទឹកមិនអាចហូរទៅរួច មានការជន់លិចនៅក្នុងមូលដ្ឋាន និងចូលទៅតាមផ្ទះប្រជាពលរដ្ឋធ្វើឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួផងដែរ។

លោកអភិបាលបានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌ៧មករា ទាំងអស់មេត្តាទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងយកសំរាមមកចោលតាមម៉ោងកំណត់របស់ក្រុមហ៊ុនប្រមូលសំរាមនីមួយៗ ជៀសវាងការចោលសំរាមទុកដាក់គ្មានសណ្ដាប់ធ្នាប់ ជាហេតុធ្វើអោយបាត់បង់សោភណភាពក្នុងមូលដ្ឋាន៕
អត្ថបទ៖ ម៉េង



-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្ត្រីជំនាញកិច្ចការព្រំដែន៖ សូម្បីផែនទីដែលថៃគូសដោយខ្លួនឯង ក៏បង្ហាញថា «ប្រាសាទតាមាន់ធំ» ស្ថិតក្នុងទឹកដីកម្ពុជា


