ជីវិតកម្សាន្ដ
លោក អ៉ឹម ជីវ៉ា ហួសចិត្តខ្លាំងក្រោយផ្សាយរឿងនាយ ភូ តែត្រូវក្រុមគ្រួសារប្រតិកម្ម
តារាសម្តែងនិងជាពិធីករលេចធ្លោលើវិថីសិល្ប:លោក អ៉ឹម ជីវ៉ា បានបង្ហាញអារម្មណ៍ហួសចិត្តជាខ្លាំង បន្ទាប់ពីធ្វើបទសម្ភាសនិងផ្សព្វផ្សាយរឿងតារាប្រុយនាយ ភូ ហើយបែរជាក្រុមគ្រួសារតារាប្រុសរូបនេះប្រតិកម្ម។
បើតាមការលើកឡើងរបស់លោក អ៉ឹម ជីវ៉ា បានបញ្ជាក់ថា រឿងហួសចិត្តពេលខ្ញុំជួយនាយភូ ពេលខ្ញុំបង្ហោះរូបនាយភូដំបូងចង់ជួយ និងអាណិតគាត់តែត្រូវក្មួយនិងបងប្អូនបង្កើត និងគ្រួសារនាយ ភូ ប្រតិកម្មដៀល ជេខ្ញុំថាយកនាយភូ មកធ្វើទាក់ទាញចំណាប់អារម្មណ៍ចង់ល្បី។ មិនតែប៉ុណ្ណោះ គឺឱ្យលោកជួយលុបចោលរូបភាពជាបន្ទាន់ ហាក់បីដូចចង់បញ្ជាក់ ឬខ្លាចរឿងអ្វីម្យ៉ាងពេលនោះ។

លោកថា លោកមិនព្រមលុបតាមកាសំណូមពរឡើយ ព្រោះគិតថាបើលោកលុបស្មើនិងផ្សាយពត៌មានមិនពិត ដូចនេះលោកមិនព្រមលុបឡើយ។ លោកថាខ្ញុំដឹងព័ត៌មាននាយ ភូ គឺតាមរយៈមេធាវីខ្ញុំម្នាក់ដែលគាត់ ២នាក់ប្តីប្រពន្ធឃើញនាយ ភូ កំពុងរត់តុហើយមេធាវីខ្ញុំគាត់អាណិតក៏ជួយសុំម្ចាស់ហាងឱ្យប្រាប់នាយ ភូ ដើម្បីធ្វើការសម្ភាសនិងបង្ហោះ។
លោក អ៉ឹម ជីវ៉ា និយាយទៀតថា ម្ចាស់ហាងនិងនាយភូ ក៏យល់ព្រម “ក្រោយការបង្ហោះមិនដល់ ១ម៉ោងផង ក៏មានការឆាត និងមកសុំលេខដោយអះអាងថា ជាក្មួយ និងជាបងប្អូន ហើយសុំឱ្យជួយលុបជាបន្ទាន់ តែខ្ញុំឆ្លើយទៅវិញថា អត់លុបទេព្រោះមិនមែនជាអនិតិជនដែលត្រូវសុំច្បាប់ ឬការអនុញ្ញាតិពីអាណាព្យាបាល ព្រោះនាយ ភូ ធំហើយតែសាម៉ីខ្លួនអនុញ្ញាតគឺគ្រប់គ្រាន់ហើយ ។
តារាសម្តែងលោក អ៉ឹម ជីវ៉ា បន្តថា “អ្វីដែលជាលទ្ធផល ក្រោយពីការបង្ហោះនាយ ភូ មកក៏មានបងបប្អូនព័ត៌មាននិងសិល្បករ អ្នកលក់អនឡាញមកសុំទីតាំងជាបន្តបន្ទាប់ ហើយនាយភូក៏រកប្រាក់ចំណូលបានបន្ថែម ក្រៅពីរបរថ្មីជាអ្នករត់តុពេលនាយ ភូ កំពុងរកចំណូលបានខ្លះៗជាងមុនដូចមិនទាន់ឃើញក្មួយ ឬគ្រួសារមកប្រតិកម្មផុសដៀលដៀមដាមទៀតសោះ”។
លោកបន្ថែមថា “ពេលខ្លះត្រូវចាំថាយើងជួយគេអស់លុយខ្លួនឯងដោយអាណិត សិល្បៈចង់ឱ្យគាត់ងើបឡើងវិញ មានលុយចាយ តែត្រូវបានមនុស្សខ្លះ មកមើលងាយទឹកចិត្តយើងទៅវិញ មកដល់ពេលនេះខ្ញុំសប្បាយចិត្តទោះបីខ្ញុំមិនមែនបងប្អូននាយ ភូ នៅក្រោយពេលបង្ហោះនាយ ភូ ហើយគឺមានក្រុមហ៊ុនផលិតផល និងសប្បុរសជនជួយនាយភូច្រើន នោះហើយអ្វីដែលដែលខ្ញុំចង់ឃើញ ចំណែកឯបុណ្យព្រេងវាសនារបស់នាយ ភូ ទៅថ្ងៃខាងមុខយ៉ាងណា វាស្ថិតលើខ្លួននាយ ភូ ផ្ទាល់បើមានគេជួយត្រូវចេះជួយខ្លួនឯងដែរ៕ អត្ថបទ៖ ចាន់រ៉ា
-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


