Connect with us

ព័ត៌មានជាតិ

សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ

បានផុស

នៅ

សពកងទ័ពមួកខៀវកម្ពុជាពីររូប គឺអនុសេនីយ៍ឯក ដួង មាហ្គាលី និងអនុសេនីយ៍ទោ ផាត មុន្នី ដែលបាត់បង់ជីវិតកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងម៉ាឡាកាល់ ប្រទេសស៊ូដង់ខាងត្បូង ត្រូវបានអ្នកជំនាញបញ្ជូនតាមយន្តហោះកាន់កម្ពុជាវិញហើយ ដែលគ្រោងនឹងមកដល់មាតុភូមិកំណើតក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីប្រារព្ធពិធីបុណ្យតាមប្រពៃណី។ នេះបើតាមសំណេរលើទំព័រហ្វេសប៊ុកឧត្ដមសេនីយ៍ទោ សែម រតនៈ អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដែលស្រង់សម្ដីមេបញ្ជាការកងអនុសេនាធំរាជអាវុធហត្ថមួកខៀវកម្ពុជា កញ្ញាវរសេនីយ៍ឯក កែន បុប្ផា ដែលបំពេញបេសកកម្មនៅស៊ូដង់ខាងត្បូងផ្សព្វផ្សាយនៅល្ងាចថ្ងៃសៅរ៍នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព សែម រតនៈ សរសេរលើទំព័រហ្វេសប៊ុកដូច្នេះ៖«សពយោធិនមួកខៀវកម្ពុជាទាំងពីររូបដែលបានពលី កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅ ម៉ាឡាកាល់ ប្រទេសស៊ូដង់ខាងត្បួង ត្រូវបានបញ្ជូនតាមយន្តហោះUNឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិជូបា ដើម្បីបញ្ជូនបន្ត មកកាន់ប្រទេសកម្ពុជាវិញ នាពេលដ៏ខ្លីខាងមុខនេះ។ នេះបើយោងតាមការបញ្ជាក់ពីមេបញ្ជាការកងអនុសេនាធំរាជអាវុធហត្ថមួកខៀវកម្ពុជាលេខ៨៧២ កញ្ញាវរសេនីយ៍ឯក កែន បុប្ផា ក្នុងបេសកកម្មអង្គការសហ ប្រជាជាតិនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ។»។

កាលពីថ្ងៃទី២០ ខែឧសភា មេបញ្ជាការប្រចាំតំបន់ភូមិភាគខាងត្បូង, ភូមិភាគខាងលិច , មេបញ្ជាការកងអនុសេនាធំរាជអាវុធហត្ថលេខ៨៧២ និងមេបញ្ជាការតាមបណ្តាប្រទេសដែលឈរជើងនៅក្នុង UN Tomping ទីក្រុង Juba នឹង តំបន់ ម៉ាឡាកាល់ នៃតំបន់បេសកកម្មសាធារណរដ្ឋស៊ូដង់ខាងត្បូង ក៏បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធអ្នកទាំងពីរ មុននឹងបញ្ជូនសាកសពមកកាន់ប្រទសកំណើតវិញនាថ្ងៃនេះ។

ក្រសួងការពារជាតិកម្ពុជា និងភាគីពាក់ព័ន្ធ មិនបានអត្ថាធិប្បាយលម្អិតអំពីមូលហេតុដែលនាំឱ្យកងទ័ពមួកខៀវទាំងពីររូបនេះ បាត់បង់ជីវិតឡើយ។

ជុំវិញការ​បាត់​បង់យោធិនទាំងពីររូបនេះ សម្ដេចមហាបវរធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសាររំលែកទុក្ខជូនចំពោះក្រុមគ្រួសារសពផងដែរ។ សម្ដេច ហ៊ុន ម៉ាណែត ចាត់ទុកការបាត់បង់អនុសេនីយ៍ឯក ដួង មាហ្គាលី និងអនុសេនីយ៍ទោ ផាត មុន្នី ថាជាការបាត់បង់នាយទាហានដ៏អង់អាចក្លាហាន ដែលបានលះបង់អស់ពីកម្លាំងកាយ បញ្ញាស្មារតី ស្ម័គ្រចិត្តចាកឆ្ងាយមាតុភូមិកំណើត និងក្រុមគ្រួសារ ជាទីស្រឡាញ់ និងបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុមនុស្សធម៌អន្តរជាតិ ដែលជាការរួមចំណែក ដ៏ធំធេង ក្នុងការលើកតម្កើងកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ។

ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្ក្រីក្រសួងការពារជាតិ នាយឧត្ដមសេនីយ៍ ទៀ សីហា ក៏បានសម្ដែងការសោកស្ដាយ ចូលរួមរំលែកទុក្ខ និងចាត់ទុកការបាត់យោធិនទាំងពីរ ថាគឺជាការបាត់បង់យោធិនដ៏ឆ្នើមពីររូប ដែលបានធ្វើពលិកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា ចូលរួមថែក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាតិ និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត។ 

ចាប់ពីឆ្នាំ២០០៦-បច្ចុប្បន្ន កម្ពុជាបានបន្តបញ្ជូនកងទ័ពមួកខៀវចំនួនជិត១ម៉ឺននាក់ ទៅបំពេញបេសកកម្មចំនួន១២ ក្នុងប្រទេសចំនួន១០ មានជាអាទិ៍៖ ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ឆាដ សាយប្រឺស ស៊ីរីម៉ាលី អាហ្រិ្វកកណ្តាល យេមែន និងកុងហ្គោ លើជំនាញបោសសំអាតមីន អាវុធហត្ថ ពេទ្យកម្រិត២ កម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្មព្រលានយន្តហោះ វិស្វកម្មសំណង់ផ្តេក-បញ្ឈរ នាយទាហានសេនាធិការ និងសង្កេតការណ៍។

គិតត្រឹមខែកក្កដា ឆ្នាំ ២០២៤ លោក អាទល់ ខារ៉េ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកគាំទ្រប្រតិបត្តិការរក្សាសន្តិភាព ឱ្យដឹងថាកងទ័ពមួកខៀវកម្ពុជាចំនួន១១រូប បានបាត់បង់ជីវិត ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ បើគេរាប់បញ្ចូល ទាំងការបាត់បង់ជីវិតរបស់កងទ័ពមួកខៀវចំនួន២ នាខែឧសភា ឆ្នាំ២០២៥ នេះទៀត នោះគឺមានន័យថាចំនួនកងទ័ពមួកខៀវកម្ពុជា ដែលបាត់បង់ជីវិតក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ គឺកើនដល់១៣រូបហើយ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៥ ម៉ោង មុន

លោក​ ខូវ ឆាយ​ ការ​ប្រកួត​គុន​ខ្មែរ​​លើទឹក​ដី​សហរដ្ឋអាមេរិក​លើក​ទី២នេះ​នឹង​រឹតតែ​ទទួល​បាន​ការ​គាំទ្រ​

សេដ្ឋកិច្ច៦ ម៉ោង មុន

រដ្ឋចាប់ដៃជាមួយឯកជន ផ្គូរផ្គងអ្នកវិនិយោគក្នុងស្រុកនិងអន្តរជាតិ ដាក់ទុនក្នុងវិស័យទេសចរណ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក នេត្រ ភក្ត្រា និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា អញ្ជើញ​សម្ពោធ​គម្រោង​បំពាក់​ឧបករណ៍ផ្តល់ចរន្តអគ្គិសនី

កីឡា៧ ម៉ោង មុន

លោក Munoz ថា នៅអាស៊ីអាគ្នេយ៍ មិនងាយមានក្រុមណាអាចធ្វើបានរឿងមួយនេះ ដូចព្រះខ័នរាជស្វាយរៀង

ព័ត៌មានជាតិ៨ ម៉ោង មុន

សួនវប្បធម៌សម្ដេចវិបុលបញ្ញា សុខ អាន នៅស្រុកគិរីវង់ ខេត្តតាកែវ នឹងសម្ពោធប្រើប្រាស់ផ្លូវការឆាប់ៗនេះ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ

សន្តិសុខសង្គម១២ ម៉ោង មុន

ឃាត់ខ្លួនអ្នកឆបោកតាមហ្វេសប៊ុក និងក្លែងអត្តសញ្ញាណទិញស៊ីមកាតទូរស័ព្ទ ប្រហែល ១ ពាន់ស៊ីម ឲ្យជនអនាមិកប្រព្រឹត្តបទល្មើស

ចរាចរណ៍១៣ ម៉ោង មុន

ស្លាប់មនុស្ស ០១ នាក់ លើផ្លូវ ៦០ ម៉ែត្រ ក្រោយរថយន្ត ០១ គ្រឿង បើកកៀរ រួចរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​ធ្លាក់ឧទ្ធម្ភាគចក្រ​​​នៅថៃ​សម្លាប់​​មន្ត្រី​ប៉ូលិស​ថ្នាក់​ខ្ពស់​៣នាក់​

ព័ត៌មានជាតិ១១ ម៉ោង មុន

មេឃុំ ចៅសង្កាត់ជាស្ត្រី៣រូបឈ្នះពានរង្វាន់ស្ត្រីឆ្នើមក្នុងការ​ដឹកនាំមូលដ្ឋាន

Sokha Hotels

ព័ត៌មានពេញនិយម