ព័ត៌មានជាតិ
អភិបាលខេត្តកំពត ចុះត្រួតពិនិត្យ និងសួរសុខទុក្ខកងកម្លាំងប្រចាំការប៉ុស្តិ៍ព្រំប្រទល់ខេត្តព្រះសីហនុ
អភិបាលនៃគណៈអភិបាលខេត្តកំពត លោក ជាវ តាយ នៅថ្ងៃទី ២៩ ខែមីនា បានអញ្ជើញចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខកងកម្លាំងសមត្ថកិច្ចឈរជើងប្រចាំការនៅប៉ុស្តិ៍ត្រួតពិនិត្យ លើដងផ្លូវជាតិលេខ៣ នៅចំនុចផ្សារត្រពាំងរពៅស្ថិតនៅឃុំព្រែកត្នោត ស្រុកទឹកឈូ ព្រំប្រទល់ស្រុកព្រៃនប់ខេត្តព្រះសីហនុ និងខេត្តកំពត។

លោកអភិបាលខេត្តបានថ្លែងកោតសរសើរដល់កងកម្លាំងទាំងអស់គ្រប់ផ្នែកគ្រប់ថ្នាក់ ពិសេសក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកទឹកឈូ ដែលបានយកចិត្តទុកដាក់អនុវត្ត បំពេញតួនាទីភារកិច្ច ក្នុងការត្រួតពិនិត្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីខេត្តព្រះសីហនុមកកាន់ខេត្តកំពត មានលក្ខណៈល្អប្រសើរ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាវិធានការណែនាំរបស់ក្រសួងសុខាភិបាលនិងក្រសួងមហាផ្ទៃ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ជាមួយគ្នានោះ លោកជាវ តាយ ក៏បានធ្វើការណែនាំដល់អាជ្ញាធរឃុំ ស្រុក និងកងកម្លាំងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀតនូវប៉ុស្តិ៍ត្រួតពិនិត្យតាមផ្លូវជាតិលេខ៣ និងចំណុចផ្សេងទៀត រវាងព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពត គឺមិនអនុញ្ញាតឱ្យធ្វើការចល័តចេញចូលនៅក្នុងកាលៈទេសៈនេះឡើយ ចំពោះការធ្វើដំណើរដែលមិនមានការចាំបាច់។
ដោយឡែកចំពោះរថយន្តដឹកទំនិញ រថយន្តសង្រ្គោះ និងករណីបន្ទាន់ចាំបាច់ផ្សេងៗគឺត្រូវបានអនុញ្ញាត ដោយតម្រូវឱ្យមានការត្រួតពិនិត្យហ្មត់ចត់ ព្រមទាំងអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានម៉ឺងម៉ាត់បំផុត។ ការរឹតបណ្តឹងការចេញចូលនេះ ដើម្បីការពារសុខមាលភាពជូនបងប្អូនប្រជាពលរដ្ឋ កុំឱ្យឆ្លងរាលដាលជំងឺកូវីដ-១៩ ដល់ក្រុមគ្រួសារ និងសហគមន៍ ព្រោះជំងឺនេះ បាននឹងបន្តឆ្លងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ចនៅតាមប៉ុស្តិ៍ត្រួតពិនិត្យឱ្យបានខ្ជាប់ខ្ជួនទើបយើងអាចជៀសផុតពីជំងឺកូវីដទាំងអស់គ្នា។

ឯកឧត្តមអភិបាលខេត្តក៏បានប្រគល់ជូននូវម៉ាស់ចំនួន ២០០០ម៉ាស ទឹកអាកុល៦០លីត្រ និងជូនថវិកាដល់រដ្ឋបាលស្រុក១លានរៀល កងកម្លាំងនគរបាលអាវុធហត្ថនិងប្រជាការពារសរុបចំនួន ៥៥ នាក់ក្នុងម្នាក់៥ ម៉ឺនរៀល។
ឯកឧត្តមក៏បានបន្តចុះជួបជាមួយក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគក្នុងផ្សារនិងអាជីវករផ្សារត្រពាំងរពៅ ស្វែងយល់ពីស្ថានភាពជាក់ស្ដែងការប្រកបអាជីវកម្មក្នុងស្ថានភាពវិបត្តិជំងឺកូវីដ១៩ផងដែរ៕


អត្ថបទ៖ សេង ណារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


