Connect with us

ព័ត៌មានជាតិ

គួរឱ្យអាសូរ ក្មេង៣ឆ្នាំលេងក្រោមគោយន្ត ត្រូវឪពុកបើកកិនស្លាប់ភ្លាមៗ

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ ក្មេងម្នាក់ចូលទៅលេងក្រោមរ៉ឺម៉កគោយន្តកន្ត្រៃដាក់ដំឡូងមី ត្រូវបានឪពុក​មិនបានមើល និងបើក​ចេញ​ទៅបណ្តាល​ឱ្យកិនស្លាប់នៅនឹងកន្លែង។ ហេតុការណ៍នេះកើតនៅវេលាម៉ោង២រសៀលថ្ងៃទី២៩ខែមីនា ឆ្នាំ២០២១ នៅចំណុចគោកវល្លិ៍ប្រេង ចម្ងាយប្រមាណ១០គីឡូម៉ែត្រ ខាងជើងភូមិគោកសំរោងលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នគរបាលស្រុកថ្មពួកបានឱ្យដឹងថា កុមារារងគ្រោះមានឈ្មោះ វ័ន វ៉ាន់អ៊ី អាយុ៣ឆ្នាំ មានឪពុកឈ្មោះ លឹម ម៉ុន ប្រុស អាយុ៣៧ឆ្នាំ និង ម្តាយ ឈ្មោះ សយ សាវង្ស អាយុ៣៤ ជាពលរដ្ឋរស់នៅភូមិទានកាំ ឃុំទានកាំ ស្រុកព្រះនេត្យព្រះ ខេត្តបន្ទាយមានជ័យ។

នគរបាលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ឈ្មោះ លឹម ម៉ុន និង ប្រពន្ធ ឈ្មោះ សយ សាវង្ស ទាំង២នាក់ប្តីប្រពន្ធ បានមកស៊ីឈ្នួលដកមើមដំឡូងមីឱ្យគេ នៅចំណុចគោកវល្លិ៍ប្រេង។ នៅពេលដកដំឡូងរួច២នាក់ប្តីប្រពន្ធ បានដើរប្រមូលមើមដំឡូងមីដាក់លើគោយន្តកន្ត្រៃ អស់មួយកន្លែង បើកទៅយកមួយកន្លែងទៀត ប៉ុន្តែមិនបានចាប់អារម្មណ៍ថាកូននៅលេងក្រោមគោយន្តពេលបើកចេញទៅជាន់កូនកំពុងលេងក្រោមរ៉ឺម៉កគោយន្តជាន់ចំក្បាលបណ្តាលឱ្យស្លាប់ភ្លាមៗ ។

សពក្មេងប្រុសត្រូវបានឪពុកម្តាយនាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម