ព័ត៌មានជាតិ
លោក ហ៊ុយ វណ្ណៈថា ក្រសួងគួរមានវិធានការរឹតបណ្តឹងលើការចេញអាជ្ញាប័ណ្ណព័ត៌មាន
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃទី៣០ ខែមីនា នេះថា រដ្ឋមន្ត្រីក្រសួងព័ត៌មាន គួរតែមានវិធានការរឹតបណ្តឹងលើការចេញអាជ្ញាប័ណ្ណ សម្រាប់អង្គភាព ដែលមានរចនាសម្ព័ន្ធមិនគ្រប់គ្រាន់ជាអង្គភាពព័ត៌មាន ហើយសម្រាប់អង្គភាពតូចៗ ដែលកំពុងដំណើរការនាពេលបច្ចុប្បន្ន គួរមានការបណ្តុះបណ្តាលបន្ថែម ដើម្បីតម្រង់ទិស និងកែលម្អរ។

ការលើកឡើងរបស់ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាបែបនេះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញ៉ារីទ្ធ បានចេញប្រកាសលុបអាជ្ញាប័ណ្ណស្ថាប័នសារព័ត៌មានជាបន្តបន្ទាប់ ក្រោយពីស្ថាប័នសារព័ត៌មានទាំងនោះ បានផ្សាយព័ត៌មាន បំភ្លៃការពិត បំពុលសង្គម បង្កភាពច្របូកច្របល់ញុះញង់ ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដែលបានបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មាន ជាពិសេសច្បាប់ស្តីពីរបបសារព័ត៌មាន។
ក្រៅពីនេះក៏ខុសទៅនិងលក្ខន្តិកៈ កិច្ចសន្យាអាជីវកម្ម ដែលសាម៉ីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន ហើយក៏មានអង្គភាពព័ត៌មានតូចៗ និងបុគ្គលអ្នកសារព័ត៌មានមួយចំនួនទៀត ត្រូវរងបណ្តឹងទៅតុលាការផងដែរ ដោយសារតែមិនអនុវត្តតាមវិជ្ជាជីវៈ ជាអ្នកសារព័ត៌មាន។

បើតាមលោក ហ៊ុយ វណ្ណៈ ដោយសារតែបញ្ហាខាងលើនេះ មានបងប្អូនអ្នកសារព័ត៌មានជាច្រើនបានសួរលោកលើរឿងនេះ ហើយលោកថា ស្ថាប័នសារព័ត៌មានធំៗ ឬស្ថាប័នសារព័ត៌មានដែលមានវិជ្ជាជីវៈត្រឹមត្រូវ ស្ទើតែគ្មានរងបណ្តឹង ឬមានបញ្ហានោះទេ លើកលែងតែក្រុមមួយចំនួន ដែលមិនគោរពវិជ្ជាជីវៈប៉ុណ្ណោះ ដែលតែងតែរងបណ្តឹង ហើយឈានដល់ការលុបអាជ្ញាប័ណ្ណជាបន្តបន្ទាប់។
លោកបញ្ជាក់ថា “យើងត្រូវយល់ពីភាពគ្រោះថ្នាក់នៃបច្ចេកវិទ្យា (Facebook/Online) ដែលជំរុញឲ្យខ្លះធ្វើខុសដោយមិនដឹងខ្លួន ឬដោយបំពានប៉ាតណាប៉ាតណី ហើយកំហុសរបស់គេបែរជាបង្កើតបន្ទុកយល់ច្រឡំធំ២ ទៅអ្នកដទៃទាំងអយុត្តិធម៌ គឺទី១- មើលមួយភ្លែតថា សមត្ថកិច្ចបំពានពួកគេទៅវិញ។ ទី២- ទង្វើរបស់ពួកគេ បានធ្វើឲ្យស្រអាប់ដល់អ្នកសារព័ត៌មាន ដែលមានអាជីពត្រឹមត្រូវ ហើយរឿងធំបំផុត គឺសង្គមទាំងមូល ទទួលព័ត៌មានបំពុល និងខុសស្រឡះ។ យើងត្រូវទ្រាំទទួលយកការពិតនេះ ហើយនាំគ្នាកែប្រែ ដោយចេះក្រែង”។
លោក ហ៊ុយ វណ្ណៈ អះអាងថា ការគ្រប់គ្រងភាពអាណាធិបតេយ្យ គឺចាប់ផ្តើមលើ២ចំណុច៖ គឺទី១- គឺការភ្ញាក់រលឹកដោយបុគ្គលខ្លួនឯង បំពេញការងារដោយការគោរពច្បាប់ គោរពក្រមសីលធម៌វិជ្ជាជីវៈ និងមានសុជីវធម៌។ ទី២- ក្រសួងគួរមានវិធានការពីរដែរ គឺរឹតបណ្តឹងការចេញអាជ្ញាប័ណ្ណចំពោះអង្គភាព ដែលមានរចនាសម្ព័ន្ធមិនគ្រប់គ្រាន់ជាអង្គភាពព័ត៌មាន។ ចំពោះអង្គភាពតូចៗ ដែលកំពុងដំណើរការ គួរមានការបណ្តុះបណ្តាលគាត់បន្ថែម ដើម្បីតម្រង់ទិស និងកែលម្អរ៕
អត្ថបទ៖កោះកែវ
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២០ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


