ព័ត៌មានជាតិ
មន្រ្តី អះអាងថា ច្រកទ្វារព្រំដែនអន្តរជាតិចាំយាមនៅតែរក្សាម៉ោងបើកបិទដដែល គ្មានការកែប្រែ
មន្ត្រីនគរបាលប៉ុស្តិ៍អន្តោប្រវេសន៍ប្រចាំនៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង បានអះអាងថា តំបន់ព្រំដែននៅតែរក្សាម៉ោងបើក និងបិទច្រកទ្វារព្រំដែនដដែលគ្មានការកែប្រែអ្វីនោះទេ លុះត្រាមានគោលការណ៍ថ្មីពីថ្នាក់ដឹកនាំ។

លោក ង៉ុយ ជៀង នាយប៉ុស្តិ៍អន្តោប្រវេសន៍ប្រចាំនៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានឱ្យដឹងនៅម៉ោង៣និង៥០នាទី ថ្ងៃទី៩ ខែមិថុនានេះ ថា ស្ថានភាពនៅតំបន់ព្រំដែនរបស់លោកមានសភាពការណ៍ដូចថ្ងៃម្សិលមិញ ពោលគឺគ្មានបាតុភាពអ្វីគួរឱ្យកត់សម្គាល់នោះទេ ពលរដ្ឋ និងរថយន្តដឹកទំនិញពាណិជ្ជកម្មធ្វើចរាចរណ៍បំពេញបែបបទឆ្លងដែនបានធម្មតា។
បើតាមមន្រ្តីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានបន្តថា តាមគោលការណ៍របស់ថ្នាក់ដឹកនាំ គឺបើកច្រកទ្វារព្រំដែននៅម៉ោង៩ព្រឹក ហើយបិទជាបណ្តោះអាសន្ននៅម៉ោង៤រសៀលជារៀងរាល់ថ្ងៃ។ លុះត្រាតែមានគោលការណ៍ថ្មីណាមួយនឹងអនុវត្តតាមក្រោយបន្ថែមទៀត។

តំណាងប្រជាពលរដ្ឋដែលឆ្លងដែនទៅព្រំដែនហាតឡេត ស្រុកខ្លង់យ៉ៃ ខេត្តត្រាត របស់ប្រទេសថៃ ខ្សឹបប្រាប់ថា ការបិទព្រំដែនដោយឯកកតោភាគីរបស់ថៃ គឺថៃមិនចំណេញអ្វីនោះទេ ពោលគឺថៃមានទំនិញពាណិជ្ជកម្មច្រើនដែលត្រូវផ្លាស់ប្តូររវាងអាជីករខ្មែរ រីឯទំនិញខ្មែរនាំចេញទៅថៃវិញ មានតិចតួចណាស់។

ពលរដ្ឋដែលសុំមិនបញ្ចេញអត្តសញ្ញាណដដែល លើកឡើងថា ពួកគាត់ឆ្លងដែនប្រើប្រាស់បណ្ណព្រំដែនសៀវភៅខៀវ ដោយអាចធ្វើដំណើរត្រឹមតែខេត្តត្រាតប៉ុណ្ណោះ មិនអាចធ្វើដំណើរឆ្លងខេត្តផ្សេងទៀតបានឡើយ។ ទាក់ទិនបញ្ហាព្រំដែននេះដែរ ត្រូវបានពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ថានឹងការពារបូរណភាពទឹកដីកម្ពុជា និងដោះស្រាយដោយសន្តិវិធីតាមច្បាប់អន្តរជាតិជាមួយភាគីថៃនាពេលឆាប់ខាងមុខនេះ៕ អត្ថបទៈសិរីវឌ្ឍនៈ

-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២០ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


