សន្តិសុខសង្គម
អាវុធហត្ថរាជធានី ឆ្មក់បង្រ្កាបភោជនីយដ្ឋាន «មហាមេឃ» ឃាត់ខ្លួនមនុស្សប្រុសស្រីជាង ៥០នាក់
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកងរាជអាវុធហត្ថខណ្ឌសែនសុខ បានឆ្មក់ចុះបង្ក្រាបទីតាំងភោជនីយដ្ឋាន KTV មួយកន្លែងយីហោ«មហាមេឃ» ឃាត់ខ្លួនមនុស្សប្រុសស្រីសរុប ៥៣នាក់ ពាក់ព័ន្ធករណីជួញដូរមនុស្ស និងអនីតិជន។

ប្រតិបត្តិការនេះធ្វេីឡេីងកាលពីវេលាម៉ោង១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១០១១ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៍មានបានអោយដឹងថា ការចុះបង្ក្រាបនេះ ធ្វើឡើងដោយមានការស្រាវជ្រាវជាច្រើនថ្ងៃ និងកំណត់បានយ៉ាងច្បាស់ពីកម្លាំងជំនាញ ទើបដាក់កម្លាំងចុះឡោមព័ទ្ធតែម្តង។ ក្នុងប្រតិបត្តិការជាក់ស្តែង កម្លាំងជំនាញបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៥៣ ក្នុងនោះមាន នារី៣៩នាក់ និងបុរស ១៤នាក់ យកទៅសួរនាំ។

ក្រោយពេលប្រតិបត្តិការរួច កម្លាំងកងរាជអាវុធហត្ថបាននាំខ្លួនមនុស្សប្រុសស្រីទាំង៥៣នាក់ ទៅបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដេីម្បីធ្វេីការសាកសួរ និងបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


