កីឡា
Takeru រកបានជិតលានដុល្លារ ក្រោយផ្តួល Rodtang ឱ្យសន្លប់យប់មិញ
អ្នកប្រដាល់ឃីកបុកស៊ីង ជប៉ុន Takeru Segawa ត្រូវបានគេប៉ាន់ប្រមាណរកបានប្រាក់ចំណូលពីតម្លៃខ្លួន និងប្រាក់ឧបត្ថម្ភលើកទឹកចិត្តបន្ថែម ជិតលានដុល្លារអាមេរិក ក្រោយផ្តួលអ្នកប្រដាល់ ថៃ Rodtang Jitmuangnon ឱ្យសន្លប់នៅសង្វៀន ONE SAMURAI 1 កាលពីយប់ថ្ងៃ ពុធ ទី ២៩ ខែ មេសា ឆ្នាំ ២០២៦។

Takeru បានបង្ហាញថ្វីដៃយ៉ាងអស្ចារ្យ រហូតសងសឹកលើ Rodtang បានសម្រេច ដែលបានផ្តួលខ្លួនឱ្យសន្លប់ទឹកទី ១ កាលពីខែ មីនា ឆ្នាំ ២០២៥។ សម្រាប់ការប្រកួតយប់មិញនេះ អ្នកប្រដាល់ ជប៉ុន វ័យ ៣៤ ឆ្នាំ បានគ្រប់គ្រងស្ថានភាពយ៉ាងល្អ រហូតឆក់ឱកាសប្រើកណ្តាប់ដៃធ្ងន់ៗផ្តួលឱ្យ Rodtang សន្លប់នៅទឹកទី ៥។
ក្រោយជ័យជម្នះដ៏ធំធេងនេះ Takeru ដណ្តើមបានខ្សែក្រវាត់ពិភពលោក ONE Championship មួយខ្សែ និងប្រាក់លើកទឹកចិត្តបន្ថែមចំនួន ១០ ម៉ឺនដុល្លារអាមេរិក។ ជាមួយគ្នានេះ កីឡាករក៏បានបានប្រកាសផងដែរ ថា នេះជាការប្រកួតប្រកួតចុងក្រោយរបស់ខ្លួន ដោយរូបគេសម្រេចព្យួរហ្គង់ពីអាជីពកីឡាករឃីកបុកស៊ីងហើយ។ កីឡាករបានបញ្ចប់អាជីព ដោយឆ្លងកាត់ការប្រកួតចំនួន ៥១ លើក ឈ្នះ ៤៦ និងចាញ់ ៥ លើក។

ងាកមកចាប់អារម្មណ៍ជាមួយចំណូលរបស់ Takeru សម្រាប់ការប្រកួតចុងក្រោយនេះ គឺមិនទាន់មានការបញ្ចេញផ្លូវការនោះទេ ប៉ុន្តែយោងតាមព័ត៌មានច្បាស់ការកន្លងមកអំពីតម្លៃខ្លួនរបស់ Takeru គឺរូបគេរកបាន ៧៥ ម៉ឺនដុល្លារអាមេរិក ក្នុងមួយប្រកួត។
ដោយឡែកការប្រកួតយប់មិញនេះ កីឡាករ ជប៉ុន ទទួលបានប្រាក់លើកទឹកចិត្តពីការឈ្នះសន្លប់ ១០ ម៉ឺនដុល្លារអាមេរិកបន្ថែមទៀត។ ដូច្នេះ សរុបមួយប្រកួតនេះ Takeru រកបានចំណូលពីតម្លៃខ្លួន បូកជាមួយប្រាក់លើកទឹកចិត្តបន្ថែម ចំនួន ៨៥ ម៉ឺនដុល្លារអាមេរិក។

គួរបញ្ជាក់ ថា ប្រាក់ចំណូលរបស់កីឡាករខាងលើ គឺគិតតែតម្លៃខ្លួន និងប្រាក់លើកទឹកចិត្តបន្ថែមប៉ុណ្ណោះ ពោលគឺមិនបានរាប់បញ្ចូលអំពីប្រាក់ឧបត្ថម្ភផ្សេងៗទៀតឡើយ។
ដូច្នេះ ប្រសិនបើគិតអំពីប្រាក់ឧបត្ថម្ភពីម្ចាស់ឧបត្ថម្ភផ្សេងទៀត កីឡាករអាចរកបានច្រើនជាងនេះ រហូតដល់ខ្ទង់លានដុល្លារអាមេរិក។ ជាក់ស្តែង អំឡុងពេលរូបគេចាញ់ Rodatang កាលពីឆ្នាំ ២០២៥ គឺរកបានរហូតដល់ ១.២ លានដុល្លារអាមេរិកឯណោះ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


