ព័ត៌មានជាតិ
សរុបកម្ពុជា មានអ្នកឆ្លងកូវីដ ០៩ នាក់ កំពុងសម្រាកព្យាបាល
ក្រោយរកឃើញករណីឆ្លងថែម ០២ នាក់ទៀតនៅព្រឹកនេះ កម្ពុជាមានអ្នកឆ្លងកូវីដសរុប ២៩៧ នាក់ គិតមកដល់ម៉ោង ០៧ ៣០ នាទីព្រឹកថ្ងៃ ០៩ វិច្ឆិកា ២០២០ ក្នុងនោះមានអ្នកជាសះស្បើយ ២៨៨ នាក់ ស្លាប់គ្មាន និង ០៩ នាក់កំពុងបន្តសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ។
រដ្ឋាភិបាល បានប្រកាសបង្កើនការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីតេស្តឃើញកូវីដ ១៩ លើរដ្ឋមន្រ្តីក្រសួងការបរទេសនិងពាណិជ្ជកម្ម ហុងគ្រី ដែលបានធ្វើទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃ ០៣ វិច្ឆិកា ២០២០។ ឆ្លងកាត់ការស្រាវជ្រាវ ក្រសួងសុខាភិបាល រកឃើញអ្នកប៉ះពាល់ផ្ទាល់និងប្រយោល គិតមកត្រឹមថ្ងៃ ០៨វិច្ឆិកា ២០២០ មានចំនួន ៩៤៤ នាក់ហើយបុរស ០១ នាក់ ជាអង្គរក្សការពារផ្ទាល់របស់គណៈប្រតិភូ ហុងគ្រី តេស្តឃើញកូវីដ-១៩។
សូមបញ្ជាក់ថា កម្ពុជារកឃើញករណីជំងឺកូវីដ-១៩ដំបូងបំផុត នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០ ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែង ក្រសួងសុខាភិបាល អំពាវនាវដល់បងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ត្រូវបន្តគម្លាតសង្គម ត្រូវបន្តពាក់ម៉ាស់ នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល៕

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
កីឡា៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ


