ព័ត៌មានជាតិ
បទល្មើសបម្រាមគោចរ ត្រូវពិន័យជាប្រាក់រហូតដល់ជាប់ពន្ធនាគារ
អ្នកដែលល្មើសបម្រាមគោចរ នឹងត្រូវពិន័យជាប្រាក់ រហូតទៅដល់ជាប់ពន្ធនាគារ។ នេះបើតាម លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឲ្យដឹងនៅថ្ងៃទី ០១ មេសានេះ។
លោក គឹម សន្តិភាព បានឲ្យដឹងថា ការមិនគោរពវិធានការរដ្ឋបាល នឹងប្រឈមការទទួល ទណ្ឌកម្មព្រហ្មទណ្ឌតាមមាត្រា១០ និងមាត្រា១១ ព្រមទាំងទណ្ឌកម្មរដ្ឋបាលបន្ថែមទៀតរួមមានការព្យួរឬដកហូតអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម ឬការបិទអាជីវកម្ម ដែលមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

យោងតាមមាត្រា១០ នៃបទមិនគោរពវិធានការរដ្ឋបាលបានចែងថា មិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវទទួលពិន័យអន្តរការណ៍ ពី១លានរៀល (១.០០០.០០០) ទៅ លានរៀល (៥.០០០.០០០) ប៉ុន្តែប្រសិនបើការមិនគោរពវិធានការរដ្ឋបាល ហើយបណ្តាលឲ្យចម្លងជំងឺកូវីដ១៩ ដល់អ្នកដ៍ទៃ នឹងត្រូវពិន័យ ជាប្រាក់ពី២លានរៀល (២.០០០.០០០) ទៅ ១០លានរៀល (១០.០០០.០០០)។
លោក គឹម សន្តិភាពឲ្យដឹងទៀតថា ប្រសិនបើអំពើនេះ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥ លានរៀល(៥.០០០.០០០) រៀល ទៅ ២០លានរៀល(២០.០០០.០០០)។
មាត្រា១១ នៃបទរារាំងដល់ការអនុវត្តវិធានការចែងថា អំពើរារាំងឬបង្កឧបសគ្គដោយចេតនាដល់ ការអនុវត្តវិធានការដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវ ផ្តន្ទាទោស ដាក់ពន្ធនាគារពី៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល(២.០០០.០០០)រៀលទៅ ១០លានរៀល(១០.០០០.០០០)។
កាលបើអំពើខាងលើនេះបណ្តាល ឱ្យមានការចម្លងជំងឺ កូវីដ-១៩ ដល់អ្នកដទៃឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈនោះនឹងត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល (៥.០០០.០០០)រៀល ទៅ ២០លានរៀល (២០.០០០.០០០)៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


