Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​ខណ្ឌ​ឫស្សី​កែវ នាំយក​អំណោយ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ជូន​ពលរដ្ឋ​៩​គ្រួសារ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក

បានផុស

នៅ

រដ្ឋបាល​ខណ្ឌ​ឫស្សី​កែវ ចុះ​នាំយក​ស្បៀងអាហារ និង​ថ្នាំសង្កូវ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​៩​គ្រួសារ ស្មើនឹង ១០៧ នាក់ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ក្នុង​ខណ្ឌ​ឫស្សី​កែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ទី​១ ខែ​មេសា ឆ្នាំ​២០២១ វេលា​ម៉ោង ១៥ និង​០០ នាទី ឯកឧត្តម ជា ពិសី អភិបាលខណ្ឌ​ឫស្សី​កែវ បាន​ដឹកនាំ លោកស្រី សួស សូលី​ដា អភិបាលរងខណ្ឌ លោក​ប្រធាន​-​អនុប្រធាន​ការិយាល័យ​ចំណុះ​រចនាសម្ព័ន្ធ​រដ្ឋបាល​ខណ្ឌ មន្ត្រីរាជការ​នៃ​រដ្ឋបាល​ខណ្ឌ កម្លាំង​នគរបាល និង​សណ្ដាប់ធ្នាប់​ខណ្ឌ ចុះទៅ​ចែក​ស្បៀងអាហារ​ជូន​ដល់ ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ទីតាំង​ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​ដែល​បាន​វិជ្ជមាន​នឹង​មេរោគ​កូ​វីដ​១៩ ក្នុង​ព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន០៩ទីតាំង នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ឫស្សី​​កែវ រាជធានី​ភ្នំពេញ ដែល​មាន​ប្រជាពលរដ្ឋ​សរុប​ចំនួន ៩ គ្រួសារ ស្មើនឹង ១០៧ នាក់​។

ឆ្លៀត​ក្នុងឱកាស​នេះ ឯកឧត្តម​អភិបាលខណ្ឌ បាន​ឧបត្ថម្ភ​ស្បៀងអាហារ​ជូន​ដល់​បងប្អូន​ទាំង ៩ គ្រួសារ អំណោយ​សរុប​រួមមាន អង្ករ ៣០០ គ​.​ក ត្រីងៀត ២៦ គ​.​ក មី ១៥ កេស ទឹក​ស៊ីអ៊ី​វ​-​ទឹកត្រី០៩យួរ ភេសជ្ជៈ៨កេស ជែ​ល​លាងដៃ​សម្លាប់​មេរោគ៩៥ដប សាប៊ូកក់សក់២៤ដប ឃី​ត៦ កញ្ចប់ (​មាន​គ្រឿង​ឧបភោគបរិភោគ​០៧​មុខ​) និង​ថ្នាំសង្កូវ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៧ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម