ព័ត៌មានជាតិ
អ្នកនាំពាក្យអំពាវនាវដល់ព្រះសង្ឃ កុំនិមន្តគោចរបិណ្ឌបាត នៅតំបន់មានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩
លោក សេង សុមុនី រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងធម្មការនិងសាសនា បានធ្វើការអំពាវនាវដល់ព្រះសង្ឃនៅទូទាំងប្រទេស កុំនិមន្តគោចរបិណ្ឌបាត នៅតំបន់ណាដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩។

លោកបានមានប្រសាសន៍ថា បើទោះបីជាមានការរាតត្បាតជំងឺកូវីដ១៩ក៏ដោយ ក៏នៅមានព្រះសង្ឃភាគច្រើន នៅតែបន្តនិមន្តគោចរបិណ្ឌបាត នៅតាមមូលដ្ឋាននានាពិសេស នៅភូមិសាស្ត្ររាជធានីភ្នំពេញ ដែលកំពុងមានការផ្ទុះជំងឺកូវីដ១៩ នៅក្នុងសហគមន៍។ លោក បានបន្តថា ក្រសួងបានចេញសេចក្តីណែនាំឲ្យផ្អាកការប្រារព្ធពិធីជួបជុំតាមបែបសាសនានានារួចហើយ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះ និងបានណែនាំដល់ព្រះសង្ឃ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣ការពារ និង៣កុំរបស់ក្រសួងសុខាភិបាលពេលនិមន្តទៅគោចរបិណ្ឌបាតរ។
លោកបានបន្តទៀតថា«បើព្រះសង្ឃគ្រប់អង្គអនុវត្តវិធានការ៣ការពារនិង៣កុំដូចជា រក្សាគម្លាត១ម៉ែត្រកន្លះឡើងទៅនិងសំអាតអនាម័យដៃលាងដៃ និងសាប៊ូនិងជែលឬអាល់កុលនោះ ខ្ញុំគិតថានឹងអាចចៀសផុតពីការចម្លងមេរោគដ៏កាចសាហានេះ បានព្រោះរហូតមកដល់ពេលនេះនៅមិនទាន់មានព្រះសង្ឃអង្គណាមួយ មានឆ្លងជំងឺនេះនៅឡើយទេ»។ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងធម្មការនិងសាសនា បានបន្ថែមទៀតថា ក្រសួងមិនមានគោលការណ៍មិនឲ្យព្រះសង្ឃផ្អាកនិមន្តគោចរបិណ្ឌបាតនោះទេ គឺអាស្រ័យទៅលើមន្ត្រីសង្ឃនៅតាមរាជធានីខេត្តនិងអាជ្ញាធរមូលដ្ឋានជាអ្នកសម្រេចថា តើនៅតំបន់ណាខ្លះដែលគួរផ្អាកនិងតំបន់ណាខ្លះដែលគួរអនុញ្ញាតនោះ។

ពាក់ព័ន្ធបញ្ហានេះដែរថ្មីៗនេះ មានវត្តចំនួន៤រួមមានវត្តព្រែកអំបិល វត្តខ្ពប វត្តកោះខែល និងវត្តទឹកវិល ហៅវត្តចុងកោះនៅក្នុងស្រុកស្អាងខេត្តកណ្តាល បានសម្រេចផ្អាកនិមន្តគោចរបិណ្ឌបាត តាមក្រុមវេនបណ្តោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈដោយសារខេត្តកណ្តាលមានករណីឆ្លងកូវីដ១៩ជាបន្តបន្ទាប់។ ចំពោះចង្ហាន់ ដែលពុទ្ធបរិស័ទអញ្ជើញយកមកប្រគេននៅវត្ត ព្រះសង្ឃនៅតែទទួល ប៉ុន្តែត្រូវធ្វើការការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយរក្សាគម្លាត១.៥ ម៉ែត្រពីគ្នា វាស់កម្តៅ ពាក់ម៉ាស់ និងលាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ឲ្យបានត្រឹមត្រូវតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ



