ព័ត៌មានជាតិ
តម្រូវការកសិផលកសិករក្នុងខេត្តបាត់ដំបងកើនឡើង ក្រោយបិទច្រកព្រំដែន
បណ្តាអាជីវករនៅទីផ្សារនានាក្នុងក្រុងបាត់ដំបង ការលក់ដូរបន្លែ ត្រី សាច់ចម្រុះ ដែលបានដាក់តាំងលក់ដើម្បីបម្រើដល់ពលរដ្ឋ ដោយគ្មានការប្រឈម និងការខ្វះខាត ក្រោយមិនមានការនាំចូលពីប្រទេសថៃអស់រយៈជាង១ខែមកនេះ។

អ្នកស្រី ជិន បុប្ផា ជាអាជីវករបានលើកឡើងថា ការបិទច្រកព្រំដែនថៃ ដោយគ្មានការនាំចូល បន្លែ ត្រី សាច់ផ្សេងៗ គឺជាឱកាសរបស់ប្រជាកសិករខ្មែរដ៏ប្រសើរបំផុតសម្រាប់រកប្រាក់ចំណូលពីការលក់បន្លែចម្រុះ និងត្រី សាច់ បានយ៉ាងល្អប្រសើរ។ អ្នក ស្រីបន្តថា តម្លៃក៏លក់មិនឡើងថ្លៃនោះដែរ មានតែការបន្ធូរបន្ថយលើតម្លៃថែមទៀត ព្រោះកសិករម្នាក់ៗសុទ្ធតែមានដាំដំណាំ និងបន្លែស្ទើរគ្រប់តាមដីលំនៅដ្ឋាន។
អ្នកស្រីបន្តថា”លើដីលំនៅដ្ឋានខ្ញុំ ក្នុងមួយថ្ងៃយ៉ាងហោច រកចំណូលបានចន្លោះពី ៥ទៅ ៧ម៉ឺនរៀល ក្នុងនោះខ្ញុំប្រមូលផ្លែត្រប់ខ្លះ ត្រកួនខ្លះ ផ្លែក្រូចឆ្មាខ្លះ ត្រសក់ និងស្អំជាដើម ហើយលក់ឆាប់អស់ ព្រោះខ្ញុំលក់មិន ថ្លៃទេ ហើយបន្លែទាំងនោះក៏ខ្ញុំមិនចំណាយដើមទុនដែរ យើងត្រូវជួយសម្រួលជីវិភាពគ្នាទៅវិញទៅមក គឺខ្ញុំសប្បាយចិត្តហើយ”។

សម្រាប់អ្នកស្រី បុប្ផា អ្នកស្រីរីករាយសម្រាប់ជីវិតភាពប្រចាំថ្ងៃ តាមរយៈការប្រមូលបន្លែនៅលើដីលំនៅដ្ឋានលក់ប្រចាំថ្ងៃ ដែលអាចរកចំណូលបានដោយមិននឹកស្មានដល់ ក្រោយការបិទនាំចូលពីប្រទេសថៃ។
អ្នកស្រីបន្តដោយរីករាយថា “បើសិនជាគ្មានការនាំចូលបន្លែ ត្រី សាច់ ពីប្រទេសថៃ ខ្ញុំគឹតថា ជីវិភាពអ្នកស្រុកយើងបានប្រសើរ ជាងការបើកឱ្យមានការចូល ហើយក្រុមគ្រួសារកូនៗខ្ញុំ ក៏ពួកគាត់សប្បាយនិងការលក់ដូរបន្លែគ្រប់គ្នាដែរ ហើយដាក់លក់ក៏មិនយូរទេ គឺលក់អស់ៗតែម្តង”។
ងាកមកអ្នកស្រី ចាន់រ៉ា វិញ បានឱ្យដឹងថា ក្នុងរយៈពេលប្រហែលជាជិត ២ខែ មកនេះ មានអាជីវករមកឱ្យអ្នកស្រីប្រមូលបេះផ្លែក្រូចឆ្មារាល់ថ្ងៃ ហើយប្រាក់កម្រៃក៏បានចូលរាល់ថ្ងៃសម្រាប់ចាយវាយប្រចាំថ្ងៃដែរ។

អ្នកស្រី បានអះអាងថា “បើគិតពីចំណូល ក្នុងមួយថ្ងៃៗបានច្រើនគួរសម កន្លងមកផ្លែក្រូចឆ្មាខ្ញុំទុំជ្រុះចោលពាសពេញដី តែក្រោយពីមានបញ្ហាព្រំដែនមានគេមកឱ្យខ្ញុំបេះលក់ច្រើន ក្នុងមួយថ្ងៃៗ ដែលធ្វើឱ្យខ្ញុំដូចមានអារម្មណ៍សប្បាយចិត្ត ហើយបើថៃបានបិទរហូតកាន់តែសប្បាយចិត្ត”។
បើតាមមន្ត្រីកសិកម្មខេត្ត ផលិតផលកសិកម្ម បន្លែ ផ្លែឈើ សម្រាប់ខេត្តបាត់ដំបង មិនមានការព្រួយបារម្ភនោះទេ ការផ្គត់ផ្គង់បានគ្រប់គ្រាន់ មានទាំងសហគមន៍ ទាំងនៅតាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋតាមភូមិនីមួយៗ ហើយសុទ្ធសឹងតែជាបន្លែសរីរាង្គគ្មានសាធាតុគីមីទៀតផង។

ក្នុងនោះប្រជានេសាទ ជាលក្ខណៈគ្រួសារ ក៏ពួកគាត់រកត្រីសាច់លក់លើទីផ្សារងាយ និងរកចំណូលបានប្រសើរ ក្រោយត្រី សាច់ គ្មានការលួចនាំចូលដោយឈ្មួញមួយចំនួន កត្តាទាំងនេះអាចធ្វើឱ្យសេដ្ឋកិច្ចរបស់កសិករបានកើនឡើងគួរឱ្យកត់សម្គាល់ តាមរយៈការលក់ផលិតផលកសិម្ម ដូចជាបន្លែ ត្រី សាច់ ក្នុងស្រុកដោយមិនប្រឈម និងការខ្វះខាតនោះទេ៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


