ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌទួលគោក ចុះពិនិត្យទីតាំងស្តុក និងក្លាសេផ្លែឈើ ១ កន្លែង ក្រោយមានការស្នើសុំពីប្រជាពលរដ្ឋ
អាជ្ញាធរខណ្ឌទួលគោក បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យមើលទីតាំងស្តុក និងក្លាសេផ្លែឈើ ១ កន្លែង ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាអ្នកជិតខាងមានជញ្ជាំងផ្ទះជាប់គ្នា។

ជាក់ស្ដែង លោក ស៊ឹម សុផង់ អភិបាលរង នៃគណៈអភិបាលខណ្ឌទួលគោក បានដឹកនាំវេទិកាសាធារណៈ ស្ថិតនៅភូមិ ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានសមាសភាពចូលរួមសរុប ៦១ នាក់ ស្រី ៣៦ នាក់។ ក្នុងវេទិកានោះ មានសំណូមពរមួយរបស់អ្នកស្រី ប៉ូយ គឹមលន់ អាយុ ៨១ ឆ្នាំ ស្នាក់នៅផ្ទះលេខ ៦៨ ផ្លូវ ៣៧៩ ភូមិ ៣ ស្ដីពីបញ្ហាជ្រាបទឹកធ្ងន់ធ្ងរ ខូចជញ្ជាំងផ្ទះ ងាយពុកផុយ ដែលបង្កដោយទីតាំងបន្ទប់ស្តុក និងក្លាសេផ្លែឈើ ស្ថិតនៅផ្ទះជាប់គ្នា។

បន្ទាប់ពីបញ្ចប់វេទិកាសាធារណៈ លោកអភិបាលរងខណ្ឌទួលគោក បានដឹកនាំមន្ត្រីជំនាញ រួមជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យភ្លាមៗ ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យទាន់ពេលវេលា។

ក្នុងនោះដែរ បន្ទាប់ពីបានចុះត្រួតពិនិត្យទីតាំងជាក់ស្ដែងរួចហើយ លោកបានដាក់បទបញ្ជាឲ្យ លោក ហែន កន ចៅសង្កាត់បឹងសាឡាង និងលោក គឹម កូលីដូ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ ចុះធ្វើកំណត់ហេតុបញ្ឈប់ ដោយទុករយៈពេល ១ ខែ ជាកំហិត៕
អត្ថបទ ៖ ម៉េង




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


