ព័ត៌មានជាតិ
សហជីពនៅកម្ពុជាគ្រប់និន្នាការថ្កោលទោសថៃដែលបើកការវាយប្រហារមុនលើកម្ពុជា និងអំពាវនាវដល់ពលរដ្ឋគ្រប់និន្នាការគាំទ្ររដ្ឋាភិបាលប្រឆាំងការឈ្លានពាន
សហជីពនៅកម្ពុជាគ្រប់និន្នាការប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការលើទង្វើដ៏អាក្រក់របស់ថៃដែលបានបើកការវាយប្រហារមុនមកលើកកម្ពុជានៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ។ ជាមួយគ្នានោះ សហជីពនៅកម្ពុជាអំពាវនាវដល់ពលរដ្ឋគ្រប់និន្នាការសូមគាំទ្ររដ្ឋាភិបាលប្រឆាំងការឈ្លានពាន។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ថ្លែងថា «យើងខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើដ៏អាក្រក់ស្មោកគ្រោករបស់កងទ័ពថៃដែលបានវាយប្រហារមកលើទឹកដីកម្ពុជាមុន ដោយប្រើប្រាស់គ្រាប់ផ្លោង។ នេះជាការបង្ហាញថ្មីមួយទៀតពីចរិតឈ្លានពានរបស់កងទ័ពថៃមកលើអធិបតេយ្យភាពកម្ពុជា»។

ទន្ទឹមនោះ លោក ហង្ស រ៉ាវី ប្រធានសហពភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានថ្លែងថា «ខ្ញុំសូមថ្កោលទោសប្រទេសថៃ ដែលបិទប្រាសាទតាមាន់មិនឱ្យប្រជាពលរដ្ឋចូល ជាពិសេស បានបាញ់មកលើកម្ពុជានាព្រឹកមិញនេះមុន ហើយកម្ពុជាយើងមានសិទ្ធិក្នុងការការពារខ្លួន ក៏ដូចជាវាយបកដើម្បីការពារបូរណភាពទឹកដី ការពារជាតិ ក៏ដូចជាការពារពលរដ្ឋនៅតាមក្រវាត់ព្រំដែន»។

រីឯ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ ថ្លែងថា «ខ្ញុំសូមថ្កោលទោស ចំពោះមេដឹកនាំថៃ ដែលបានបញ្ជាឱ្យកងទ័ពខ្លួនបាញ់មកកម្ពុជាមុន។ នេះជាអំពើព្រៃផ្សៃណាស់ មនុស្សក្នុងលោកគេមិនចង់បាន ហើយគេស្អប់ខ្ពើមណាស់»។

ជាមួយគ្នានោះសហជីពនៅកម្ពុជាគ្រប់និន្នាការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់និន្នាការទាំងអស់ មេត្តារួបរួមពួតដៃគាំទ្រ និងទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល លើកទឹកចិត្តបងប្អូនកងទ័ព ក្នុងការការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិខ្មែរតែមួយ៕

-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


