Connect with us

ព័ត៌មានជាតិ

ពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល និងវិរៈកងទ័ព លើការការពារបូរណភាពទឹកដីពីខ្មាំងឈ្លានពាន

បានផុស

នៅ

បើទោះបីជាស្ថានការណ៍សង្គ្រាមនៅតំបន់ព្រំដែនកំពុងឡើងកម្តៅខ្លាំងក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរបង្ហាញការជឿជាក់យ៉ាងមុតមាំលើប្រមុខរាជរដ្ឋាភិបាល និងវិរកងទ័ពថានឹងអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជា ពីខ្មាំងឈ្លានពានសៀម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីសកម្មភាពឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ពីសំណាក់ខ្មាំងសត្រូវសៀម ប្រជាពលរដ្ឋបានសម្តែងក្តីខឹងសម្បា និងថ្កោលទោសជាខ្លាំងចំពោះភាគីថៃ ដែលនៅតែបន្តមានមហិច្ចតាចង់បានទឹកដីរបស់កម្ពុជាជាច្រើនលើកច្រើនសារ។

លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា-CWPUC និងក្នុងនាមប្រជាពលរដ្ឋបានលើកឡើងថា ទង្វើរបស់យោធាថៃ ជាទង្វើដ៏អាក្រក់ជូរជាតិ ដែលបានបង្ហាញឲ្យពិភពលោកបានឃើញ និងបានដឹងពីចិត្តគំនិតដ៏ស្មោគគ្រោករបស់ខ្លួន ក្នុងការរំលោភបំពានចង់បានទឹកដីរបស់អ្នកដទៃទាំងមិនខ្មាសអន្តរជាតិ។ ប៉ុន្តែទោះជាយ៉ាងណាប្រជាពលរដ្ឋ មានការជឿជាក់យ៉ាងមុតមាំ លើកការដឹកនាំរបស់រដ្ឋាភិបាល សម័យតេជោធិបតី មិនឲ្យចោរឈ្លានពានមករំលោភបំពានទឹកដីរបស់ខ្មែរបានឡើយ។ លោកសូមឲ្យវត្ថុស័ក្ដិសិទ្ធិតាមជូនការពារ ឃុំគ្រងដល់កងទ័ពជួរមុខ ឈ្នេះអស់មាសត្រូវ និងឲ្យពួកចោសៀមវិនាសហិនហោច។

កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃបានបើកការវាយប្រហារមុនមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី នៅក្នុងខេត្តឧត្តរមានជ័យ និងបានពង្រីកភូមិសាស្ត្រនៃការវាយប្រហារទៅដល់តំបន់មុំបី ទើបកម្ពុជាប្រើសិទ្ធិការពារដែនអធិបតេយ្យ ធ្វើការតបតទៅវិញ។

គិតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ ភាគីថៃ នៅតែបន្តការវាយប្រហារមកលើកម្ពុជា ដោយបន្តប្រើប្រាស់អាវុធធន់ធ្ងន់ជាបន្តបន្ទាប់ ធ្វើឱ្យមានជនស៊ីវិលស្លូតត្រង់រងរបួស និងស្លាប់ជាច្រើននាក់ ខណៈបច្ចុប្បន្នយោធាកម្ពុជា នៅតែរក្សាគោលជំហរមុខមាំដដែលក្នុងការការពារដែនអធិបតេយ្យភាពទឹកដីរបស់ខ្លួន ដោយមិនបណ្តោយឲ្យខ្មាំង អាចចូលមកក្នុងដីកម្ពុជាឡើយ៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម