ព័ត៌មានជាតិ
សិប្បកម្មផលិតឥដ្ឋ១ កន្លែងនៅស្រុកចិត្របុរី ប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិ ចំណេញពេលវេលា គុណភាពខ្ពស់ជាងការផលិតដោយដៃ
ការផលិតឥដ្ឋប្រហោង ឥដ្ឋតាន់ និងក្បឿង ដោយប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិមានលក្ខណៈលឿនរហ័ស ចំណេញពេលវេលា និងមានគុណភាពខ្ពស់ជាងការផលិតដោយដៃ និងគ្មានភាពស្មុគស្មាញ។ នេះបើតាមការអះអាងរបស់អ្នកស្រី សំ សុីនួន ម្ចាស់សិប្បកម្មផលិតឥដ្ឋ និងក្បឿង ១ កន្លែង ស្ថិតនៅក្នុងភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។
ការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិ អាចបំបែកគ្រាប់គ្រួស បំបែកដីបានហាប់ណែន ធ្វើឱ្យឥដ្ឋមានគុណភាពខ្ពស់។ សព្វថ្ងៃនេះ សិប្បកម្មរបសអ្នកស្រី មានកម្មករកំពុងបម្រើការងារចាប់ពី ១៥ នាក់ ទៅ ២០នាក់ ចេញចូលៗជាធម្មតា។ បើតាមអ្នកស្រី សំ ស៊ីនួន ការប្រើប្រាស់ម៉ាស៊ីនប្រព័ន្ធស្វ័យប្រវត្តិ មានបួនដំណាក់កាល ដោយដំណាក់កាលនីមួយៗមានដូចជា ការប្រើគ្រឿងចក្ររុញអាចម៍ដីដាក់តៅ រួចម៉ាស៊ីនក៏ដំណើរការកិនបំបែកដី រួចហើយចេញជារូបរាងឥដ្ឋ និងបន្ទាប់មកកម្មករចាប់ផ្តើមយកដុំឥដ្ឋហាលថ្ងៃ ពេលហាលស្ងួតហើយក៏យកបញ្ជូលក្នុងឡដុត ដើម្បីចេញជាផលិតផលសម្រេច។

ក្នុងការផលិតឥដ្ឋដោយប្រើម៉ាស៊ីនស្វ័យប្រវត្តិរួមទាំងបទពិសោធន៍ចំណេះជំនាញច្រើនឆ្នាំ ប៉ុន្តែប្រសិនបើអ្នកអត់មានជំនាញ អត់ចេះអាចមានការពិបាក។
អ្នកស្រីបន្តថា ជំនាញនេះគឺរៀនចេះតកូនតចៅតាំងពីមុនមកម៉្លេះ។ ការធ្វើឡឥដ្ឋនេះ មិនចំពោះមានឡឥដ្ឋតិច ឬច្រើនទេ សម្រាប់អ្នកស្រី គឺផលិតឥដ្ឋវិលជុំ ឥដ្ឋត្រូវបានបញ្ចេញរាល់ថ្ងៃតែម្តង។ នៅមួយរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ តម្លៃឥដ្ឋមានការឡើងថ្លៃបន្តិចវិញ តម្លៃចាប់ពី ១៣០ រៀល ទៅ ១៤០រៀល នៅនឹងកន្លែង។ រីឯក្បឿងដែលផលិតបានវិញ បានចែកចាយ ២៥រាជធានី/ខេត្ត ទូទាំងប្រទេស និងមានការគាំទ្រច្រើនពីម្ចាស់ដេប៉ូ ក៏ដូចជា អតិថិជនអ្នកប្រើប្រាស់ផងដែរ។




ណែត ជាកម្មករធ្វើការនៅសិប្បកម្មឡឥដ្ឋបានឱ្យដឹងថា ក្នុងមួយថ្ងៃអាចហាលដុំឥដ្ឋបានចំនួន ៧៥ ពាន់ដុំ ហើយក្នុងមួយដុំរកប្រាក់ចំនួនបាន ៣ រៀល ៥ កាក់។ នៅរដូវវស្សានេះ គឺមានផលលំបាក មិនដូចខែប្រាំង ពីព្រោះខែវស្សាដុំឥដ្ឋស្ងួតយឺតពេក ខ្វះកន្លែងហាល បើខែប្រាំង ហាលឆាប់ស្ងូត គេយកអស់ មានកន្លែងហាលច្រើន៕
អត្ថបទ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


