Connect with us

ព័ត៌មានជាតិ

អាជីវករដែលមិនបានទៅយកសំណាកធ្វើតេស្ត មិនត្រូវបានអនុញ្ញាតឲ្យចូលលក់ដូរនៅពេលផ្សារអូរឬស្សីបើកឡើងវិញ

បានផុស

នៅ

អាជ្ញាធរខណ្ឌ៧មករា បានប្រកាសឲ្យបងប្អូនអាជីវករ នៅក្នុងផ្សារអូរឬស្សីទាំងអស់ទៅពិនិត្យយកសំណាករកមេរោគ​កូវីដ១៩ នៅវិទ្យាល័យបាក់ទូក។

រដ្ឋបាលខណ្ឌអះអាងថា ប្រសិនបើអាជីវករមិនបានទៅយកសំណាក ហើយរកឃើញថាមានជាប់ពាក់ព័ន្ធជាមួយអាជីវករលក់ដូរនៅផ្សារអូរឬស្សី ដែលមានវិជ្ជមានកូវីដ១៩នោះ អាជ្ញាធរមិនអនុញ្ញាតឲ្យអាជីវករទាំងនោះ ចូលប្រកបអាជីវកម្មលក់ដូរ នៅពេលដែលបើកដំណើរការផ្សារឡើងវិញឡើយ។

គិតត្រឹមថ្ងៃទី ០៥ ខែមេសានេះ មានអាជីវករ១២ នាក់ និងសន្តិសុខ ៤ នាក់នៅផ្សារអូឬស្សីត្រូវបានរកឃើញមានវិជ្ជមានជំងឺកូវីដ១៩ ជាបន្តបន្ទាប់ ក្រោយរកឃើញអាជ្ញាធរបានសម្រេចបិទផ្សាយជាបណ្តោះអាសន្នរយៈពេល ១៤៤ ថ្ងៃចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ១៧ ខែមេសា៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម