ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសកម្ពុជាត្រៀមចូលរួមប្រជុំត្រីភាគីថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយអង់គ្លេស
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាត្រីភាគី បើកចំហរថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន-ចក្រភពអង់គ្លេស ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធ Video Conference។

នាយកដ្ឋានព័ត៌មាន នៃក្រសួងការបរទេស បានឲ្យដឹងនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះថា តាមការអញ្ជើញរបស់លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ (DATO ERYWAN PEHIN YUSOF) រដ្ឋមន្ត្រីការបរទេសប្រ៊ុយណេដារ៉ូសាឡឹម លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំ២០២២ នឹងអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាត្រីភាគីបើកចំហរ(Open-Ended Troika Dialogue) ថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន-ចក្រភពអង់គ្លេស ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ខាងមុខ។

កិច្ចសន្ទនានេះរំពឹងថា នឹងគ្របដណ្តប់លើការរិះរកវិធី និងមធ្យោបាយនានា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងអាស៊ាន និងចក្រភពអង់គ្លេស ក្នុងការដោះស្រាយសេចក្តីបារម្ភរួមគ្នាផ្នែកសុខភាពនៅក្នុងតំបន់ និងពិភពលោក ជាពិសេសការរាតត្បាតជំងឺកូវីដ-១៩ ការពង្រីកនិងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ដើម្បីកសាងការស្តារ សេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព និងរឹងមាំ និងការលើកកម្ពស់ការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហា ដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


