ព័ត៌មានជាតិ
កសិករនៅឃុំគោលាប់ នឹងងាកមកធ្វើស្រូវពូជខ្មែរ បើមានរោងម៉ាស៊ីនទិញ មានកុងត្រាច្បាស់លាស់
លោក ឌឹម ប៊ុនធិ មេភូមិសំរឹទ្ធ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ បានឱ្យដឹងថា ប្រជាកសិករនៅឃុំគោលាប់ភាគច្រើន បាននឹងកំពុងធ្វើនិងប្រមូលផលស្រូវពូវប្រភេទ OM ៥៤៥១ ដោយសារពូជស្រូវប្រភេទនេះ ឆាប់បានប្រមូលផល ងាយលក់ និងមានឈ្មួញចាំទិញ។
លោកបន្តថា ប្រសិនបើមានការគាំទ្រច្រើន ហើយមានរោងម៉ាស៊ីនទិញមានកុងត្រាច្បាស់លាស់ នោះច្បាស់ណាស់ កសិករនៅឃុំគោលាប់ នឹងងាកទៅធ្វើស្រូវពូជខ្មែរវិញជាក់ជាមិនខាន ដូចជា ផ្ការំដួល សែនក្រអូប០១ និងចំប៉ីស៧០ ជាដើម ដែលជាស្រូវពូជយុទ្ធសាស្ត្រជាតិ តាមការណែនាំរបស់មន្ត្រីជំនាញរបស់ក្រសួងកសិកម្ម ក៏ដូចជា មន្ទីរកសិកម្មខេត្ត ដែលបានចុះមកណែនាំឱ្យកសិករងាកមកធ្វើស្រូវពូជខ្មែរវិញ គឺពួកគាត់សប្បាយចិត្តណាស់។


បច្ចុប្បន្ន កសិករ នៅភូមិសំរឹទ្ធ ឃុំគោលាប់ មួយផ្នែកបានរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ជន់លិច និងមួយផ្នែកទៀត បាននឹងកំពុងប្រមូលផល ហើយកសិករនៅភូមិសំរឹទ្ធ ភាគច្រើន គឺធ្វើស្រូវប្រភេទ OM ៥៤៥១។
ចំពោះពូជស្រូវខ្មែរ ពូជថ្មី ដូចជា ផ្ការំដួល សែនក្រអូប០១ និងចំប៉ីស៧០ ជាដើម នៅពុំទាន់មានកសិករធ្វើនៅឡើយទេ ប៉ុន្តែប្រសិនបើមានខាងឈ្មួញមកដាក់តម្លៃទីផ្សារពិតប្រាកដ ប្រជាកសិករអាចនឹងងាកមកធ្វើច្រើនចំពោះពូជស្រូវខ្មែរ សំខាន់ពាក់ព័ន្ធនឹងអាយុកាលស្រូវចាប់ពី ៩០ថ្ងៃ ដល់ ៩៥ថ្ងៃ នោះពួកគាត់អាចធ្វើបាន ព្រោះប្រជាកសិករគិតថា ការធ្វើពូជស្រូវ OM ៥៤៥១ ទីផ្សារគឺពួកគាត់ពឹងលើស្រុកគេទាំងស្រុង បើគេមិនទិញមិនដឹងយកលក់ឱ្យទៅខាងណានោះទេ។ រីឯស្រូវពូជខ្មែរ ប្រសិនបើមានអ្នកគាំទ្រច្រើននោះ កសិករនឹងងាកមកធ្វើច្រើនគ្នាវិញ ។


លោក ឌឹម ប៊ុនធិ បានឱ្យដឹងបន្តថា នៅពេលមានខាងមន្ត្រីជំនាញកសិកម្មខេត្ត ចុះមកពិនិត្យមើលដល់វាលស្រែផ្ទាល់ ក្នុងនាមលោកជាមេភូមិ និងប្រជាកសិករ គាត់អរណាស់ ដោយសារនៅពេលមានបញ្ហា មន្ត្រីចុះមកសួរនាំបែបនេះ កសិករអាចមានសំណូមពរ ហើយសង្ឃឹមថា នឹងមានដំណោះស្រាយទាន់ពេលវេលា ៕
អត្ថបទ ប្រុញ វិធិន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


