Connect with us

ព័ត៌មានជាតិ

ភ្លៀងមួយ​មេ លាយឡំខ្យល់កន្ត្រាក់ និង​ផ្គររន្ទះ បាញ់សម្លាប់មនុស្សពីរនាក់​និងខូចខាតផ្ទះពីរខ្នង​

បានផុស

នៅ

​​ស្ត្រី​ក្មេង​ចាស់​២​នាក់​ត្រូវបាន​រន្ទះបាញ់​ឆក់យក​ជីវិត​ក្នុង​ថ្ងៃ​តែ​១​លើ​ទីតាំង​ផ្សេងគ្នា ​ខណៈ​ដែលមាន​ភ្លៀង​កក់ខែ បាន​ធ្លាក់​១​មេ​ក្នុងស្រុក​ភ្នំព្រឹក​លាយឡំ​ខ្យល់​កន្ត្រាក់​ផ្គរ​រន្ទះ​។

​យោងតាមរបាយការណ៍​ពី​អាជ្ញាធរ​ស្រុក​ភ្នំព្រឹក​បានឲ្យដឹងថា ​នៅ​រសៀល​ថ្ងៃទី​០៥​ ខែមេសា​ឆ្នាំ​២០២១​នេះ​ នៅ​ស្រុក​ភ្នំព្រឹក ​មាន​ករណី​ភ្លៀងធ្លាក់​មួយ​មេ​លាយឡំ​ខ្យល់​កន្ត្រាក់​ និង​រន្ទះ​ផង​នោះបាន​បាញ់ប្រហារ​ជីវិត​មនុស្ស​០២​នាក់​ឲ្យស្លាប់​យ៉ាង​អាណោចអាធ័មនៅ​ទី​លើ​តាំងពីរ​ផ្សេងគ្នា​ ស្ថិតក្នុង​ឃុំ​ពេជ្រ​ចិន្តា ​ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​ដដែល​បាន​បង្ហាញថា​ ករណីទី​១​កើតឡើង​នៅ​ចំណុច​ភូមិ​ពេជ្រ​ចិន្ដា​ ឃុំ​ពេជ្រ​ចិន្ដា ​ស្រុក​ភ្នំព្រឹក ខណៈ​ជនរងគ្រោះ​កំពុង​ឈរ​មើល​កូន​លើក​រង​ដាំដំឡូង​មី​ នៅក្នុង​ដី​ចម្ការ​ក៏​ស្រាប់តែ​រន្ទះ​បាន​បាញ់​តែម្តង​។​ ជនរងគ្រោះ​មានឈ្មោះ ​ង៉ែត ​ហឿន ​ភេទ​ស្រី​អាយុ​៥២​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ​មាន​ប្ដី​ឈ្មោះ ​ប៉ោក ​ម៉ន​ អាយុ​៥៣​ឆ្នាំ​ មានកូន​ចំនួន​០៥​នាក់​។​ ករណី​ទី​២​កើតឡើង​នៅ​ចំ​ណុច​ក្រុមទី​១០​ ​ក្នុងភូមិ​ភ្នំ​តូច​ ឃុំ​ពេជ្រ​ចិន្តា​ ស្រុក​ភ្នំព្រឹក​ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​ខណៈ​ដែល​ជនរង​គ្រោះ​កំពុង​ជិះ​កង់​ត្រឡប់​មកពី​ទិញ​នំ​ហូប​វិញ​។ ​ជនរងគ្រោះ​មានឈ្មោះ ​អៀង​ លី​ណា ​ភេទ​ស្រី​អាយុ​១២​ឆ្នាំ មាន​ទីលំនៅ​ភូមិឃុំ​ខាងលើ​។

​ក្រៅពី​មាន​ករណី​២​ខាងលើនេះ​ខ្យល់​កន្ត្រាក់​ក៏បាន​បក់បោក​បណ្តាលឲ្យ​រ​បើក​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​០២​ខ្នង​ផងដែរ​៕​

អត្ថបទ​ ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ៣ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ទីរកសិកម្មខេត្តកែប ច្រានចោលការចោទប្រកាន់ថា មន្រ្តីកាប់សាច់សត្វប្រើសចែកគ្នាដែលងាប់ក្នុងផ្ទះអ្នកស្រុក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

សេចក្ដីជូនដំណឹង៣ ថ្ងៃ មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

Sokha Hotels

ព័ត៌មានពេញនិយម