Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky បញ្ជាក់ប្រាប់គោលបំណងដែល រុស្ស៊ី បើកការវាយប្រហារ​ដំណាក់កាលថ្មីលើ អ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានថ្លែងតាមរយៈវីដេអូមួយកាលពីថ្ងៃអាទិត្យថា ការវាយប្រហារឆ្លងព្រំដែនរបស់អ្នកចម្បាំងរុស្ស៊ីលើតំបន់ Kharkiv ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែនគឺសំដៅធ្វើឲ្យកងកម្លាំងអ៊ុយក្រែនកាន់តែខើចទៅៗ ខណៈដែលការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅតែបន្តពុះកញ្ជ្រោលក្នុងតំបន់ Donetsk ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera កាលពីថ្ងៃទី១២ ខែឧសភាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zelensky បានលើកឡើងទៀតថា ប្រតិបត្តិការប្រយុទ្ធដ៏ខ្លាំងក្លាកំពុងឆេះរោលនៅសមរភូមិជួរមុខជាច្រើនក្នុងតំបន់ Donetsk បន្ថែមពីលើការបាញ់បោះដាក់គ្នាដែលក៏កំពុងបន្តនៅតំបន់ Kharkiv ហើយលោកប្រធានាធិបតីរូបនេះក៏​បាន​ទទួល​ស្គាល់​ដែរថា អ៊ុយក្រែនពិតជាលំបាកក្នុងការទប់ទល់ជាមួយអ្នកចម្បាំងរុស្ស៊ី ប៉ុន្តែប្ដេជ្ញាចិត្តនឹងបង្អាក់ការវាយប្រហារមួយនេះឲ្យខានតែបាន ។

ក្នុងការវាយលុកដំណាក់កាលថ្មីនៅទីក្រុង Kharkiv នេះដែរ កងកម្លាំងរុស្ស៊ីក៏បានវាយដណ្ដើមយកការតាំងទីលំនៅចំនួន ៤ បន្ថែមទៀតផងដែរ ខណៈអភិបាលនៃតំបន់ Kharkiv បានលើកឡើងកាលពីថ្ងៃអាទិត្យថា ការវាយប្រហាររបស់រុស្ស៊ីនៅភាគខាងជើងនៃតំបន់មួយនេះកំពុងបន្តយ៉ាងសស្រាក់សស្រាំ និងទាំងយប់ទាំងថ្ងៃ ហើយក្នុងអំឡុងពេល ២ ថ្ងៃកន្លងមកនេះ ប្រជាជនប្រហែល ៤,០០០ នាក់ត្រូវបានជម្លៀសចេញ ។

យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា ប្រតិបត្តិការវាយលុកដំណាក់កាលថ្មីរបស់រុស្ស៊ីទៅលើតំបន់ Kharkiv ភាគខាងកើតអ៊ុយក្រែនផ្ទុះឡើងកាលពីថ្ងៃសុក្រសប្ដាហ៍មុន ហើយកងកម្លាំងទីក្រុងមូស្គូប្រើទាំងរថពាសដែក ការទម្លាក់គ្រាប់បែកពីលើអាកាស និងការបាញ់ផ្លោងកាំភ្លើងធំផងដែរក្នុងប្រតិបត្តិសឹកមួយនេះ ។

រីឯក្រុមអ្នកវិភាគមើលឃើញថា ការបង្កើនប្រតិបត្តិការប្រយុទ្ធដំណាក់កាលថ្មីរបស់រុស្ស៊ីលើអ៊ុយក្រែនកើតមានឡើង ក្រោយពេលដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ស្បថចូលកាន់តំណែងជាផ្លូវការកាលពីថ្ងៃទី៧ ខែឧសភាកន្លងទៅ ជាពិសេសគេកត់សម្គាល់ពីសុន្ទរកថារបស់លោកពាក់ព័ន្ធនឹងប្រតិបត្តិការសឹកនៅអ៊ុយក្រែន ។

លោក ពូទីន បានលើកឡើងថា “លោកច្បាស់ក្នុងចិត្ត រុស្ស៊ីនឹងលើកទង់ជ័យក្នុងប្រតិបត្តិការយោធានៅអ៊ុយក្រែន ដោយសារតែភាពក្លាហាន និងវីរភាពរបស់អ្នកចម្បាំងរុស្ស៊ី ។ លក្ខខណ្ឌទាំងនេះហើយ ទើបគ្មានអ្វីត្រូវសង្ស័យនោះទេដែលកងកម្លាំងទីក្រុងមូស្គូយកជ័យជម្នះនៅលើសមរភូមិប្រយុទ្ធជាមួយអ៊ុយក្រែន” ។

គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលជាង ២ ឆ្នាំហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នលោកប្រធានាធិបតី Volodymyr Zelensky នៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។

ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៤៩ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង១ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១២ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម