Connect with us

សន្តិសុខសង្គម

រន្ទះបាញ់ចំស្រ្តី ៣ នាក់ ​កំពុង​បេះស្វាយ​ សំណាង​មិន​ប៉ះពាល់​ដល់ជីវិត

បានផុស

នៅ

ស្ត្រី​ ៣ នាក់​បានរងគ្រោះដោយសាររន្ទះបាញ់ ខណះកំពុងបេះផ្លែស្វាយកាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង​​ជាង ៣ រសៀល ស្របពេលមានភ្លៀងធ្លាក់មួយមេលាយឡំផ្គររន្ទះ បណ្តាលឲ្យរងរបួសធ្ងន់ តែសំណាងល្អមិនប៉ះពាល់អាយុជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចប្រាប់ថា ស្ត្រីរងគ្រោះទាំង ៣ នាក់ក្នុងនោះមាន ១-ឈ្មោះ ហាច ធី ភេទស្រី អាយុ ១៦ ឆ្នាំ មានទីលំនៅ ភូមិ​តាស្តា ឃុំ តាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ២-ឈ្មោះ ព្រុំ គីម៉ើយ ភេទស្រី អាយុ ៨ ឆ្នាំ មានទីលំនៅ ភូមិត្រពាំព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តដំបង។ ៣-ឈ្មោះ ឡុច ស្រីពៅ ភេទស្រី អាយុ ៤៨ ឆ្នាំ មានទីលំនៅ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

បើតាមពលរដ្ឋ ស្ត្រីរងគ្រោះទាំង ៣ បានសន្លប់ ក្រោយពីរន្ទះបានបាញ់ចំនួន ២ គ្រាប់ ហើយត្រូវបានបញ្ជូនភ្លាមៗទៅ សង្រ្គោះនៅមន្ទីរពេទ្យភូមិភាគ ៥ ក្នុងស្រុកសំពៅលូន ហើយបច្ចុប្បន្នមានអាការះដឹងខ្លួនរួចផុតគ្រោះថ្នាក់ហើយ។

ប្រភពពលរដ្ឋ​អះអាងថា៖​ «នេះប្រហែលជាសំណាងទើបបានផុតពីគ្រោះដល់ជីវិត។ បើមានរន្ទះបាញ់ចំ​ហើយកម្រមានជីវិតណាស់ សូម្បីសត្វគោងាប់រាប់សិបក្បាលបើបានបាញ់ចំ។ តែនេះបាញ់ចំនួនដល់ទៅ ២ គ្រាប់ នៅមានសុវត្ថិភាពជីវិត ពិតជាកម្រណាស»។

ជុំវិញករណីរន្ទះនេះ ខាងមន្ត្រីជំនាញពន្យល់ថា រន្ទះនឹងកើតមានឡើង នៅពេលដែលបន្ទុកអគ្គិសនីអវិជ្ជមាន (-) បានប្រទះនឹងបន្ទុកវិជ្ជមាន (+) ទាញចូលគ្នា ភ្ជាប់ចរន្ដអគ្គិសនី បង្កើតទៅជាភ្លើងជះពន្លឺ មួយពព្រិចភ្នែក ដែលមើលទៅអាចគិតថា បាញ់ពីមេឃមកផ្ទៃខាងក្រោម ប៉ុន្តែគ្រាន់តែភ្ជាប់បន្ទុកអគ្គិសនី និងពេលដែលប៉ះគ្នាបណ្ដាលឲ្យបញ្ចេញជាភ្លើងចរន្ដភ្លឺខ្លាំងប៉ុណ្ណោះ គឺបាញ់ពីផ្នែកខាងក្រោម។

បច្ចុប្បន្ន ព្រោះបច្ចេកវិទ្យាកាន់តែទំនើប បង្គោលអង់តែននៃក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរគមនាគមន៍ តែងបំពាក់ឧបករណ៍បញ្ចៀសររន្ទះ ដែលនេះជាមូលហេតុដែលករណីរន្ទះបាញ់តែងតែកើតមានតាមតំបន់វាល ទើបបង្កឲ្យមានរន្ទះតែម្តង ស្របជាមួយប្រភពដីដែលមានសណ្ឋានខ្ពស់ ហើយមានចំហាយក្តៅខ្លាំងទើបបង្កជារន្ទះតែម្តង៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៤ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៧ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម