ព័ត៌មានជាតិ
លោក ឃួង ស្រេង ណែនាំឱ្យអាជ្ញាធរនិងកងកម្លាំង បន្តរក្សាសន្តិសុខ ជាមួយនឹងការលុបបំបាត់ក្មេងទំនើង
លោក ឃួង ស្រេង សមា ជិក គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញបានណែនាំឱ្យអាជ្ញាធរនិងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពខណ្ឌ បន្តរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យកាន់តែល្អថែមទៀត ជាមួយនិងការលុបបំបាត់ក្មេងទំនើងនៅក្នុងមូលដ្ឋាន ដើម្បីជាជំនឿទុកចិត្តពីភ្ញៀវជាតិ អន្តរជាតិ បានមកទេសចរណ៍នៅស្រុកយើងកាន់តែច្រើនថែមទៀត។

ការណែនាំរបស់លោក ឃួង ស្រេង បែបនេះបានធ្វើឡើង នាវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៨ សីហាឆ្នាំ២០២៥នេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ ដោយមានការចូលរួមពី លោកជា ខេមា ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ។

លោក ឃួង ស្រេង បានលើកឡើងថា បញ្ហាសន្តិសុខ សុវត្ថិភាព វាជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប ដូច្នេះទេ លោកស្នើឱ្យអាជ្ញាធរនិងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពខណ្ឌ បន្តរក្សាសន្តិសុខ ឱ្យកាន់តែល្អបន្ថែមទៀត ជាមួយនិងការលុបបំបាត់ក្មេងទំនើងឱ្យអស់ពីក្នុងមូលដ្ឋាន។ ដោយសារតែ នៅរាជធានីភ្នំពេញមានសន្តិសុខ សុវត្ថិភាពល្អប្រសើរនេះហើយ ទើបបានធ្វើឱ្យផ្លូវថ្មើរជើងចតុមុខ (Walk Street) ទទួលបានការពេញនិយម ពីភ្ញៀវជាតិនិងអន្តរជាតិមកដើរលេងកំសាន្តយ៉ាងច្រើនកុះករ។ បើប្រទេសយើងអសន្តិសុខ ភ្ញៀវបរទេស គេមិនមកលេងប្រទេសយើងទេ។

លោកឃួង ស្រេងបានបន្តទៀតថា ចាប់ពីថ្ងៃទី២៤ដល់២៨ កក្កដាកន្លងមកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មិនបានដេកពួនទេ គឺអង្គុយនៅចាំបញ្ជាកងទ័ពជួរមុខនិងរិះរកគ្រប់មធ្យោបាយ ដើម្បីឈានទៅបញ្ចប់សង្រ្កាមជាមួយចោរឈ្លានពានថៃ។

លោកឃួង ស្រេង បានបន្តទៀតថា ក្នុងការប៉ះទង្គិចគ្នារយៈពេល៥ថ្ងៃជាមួយទាហានឈ្លានពាន បើទោះបីកម្ពុជាយើងទន់ខ្សោយជាងថៃ ទាំងកម្លាំងទ័ព ទាំងអាវុធនិងសេដ្ឋកិច្ចយ៉ាងណាក៏ដោយ តែកងទ័ពកម្ពុជាយើង មានទឹកចិត្តយ៉ាងមុះមុត អង់អាចក្លាហាន ដោយឈរការពារបូរណភាពទឹកដីរបស់យើង បានយ៉ាងរឹងមាំ មិនបានបាត់បង់ឡើយ។ ភាពអង់អាចក្លាហានរបស់កងទ័ពជួរមុខ គឺបានកើតឡើង ដោយបងប្អូនប្រជាពលរដ្ឋជួរក្រោយរួមគ្នាជាធ្លុងមួយ ជួយដល់កង់ទ័ពជួរមុខតាមរយៈការលើកទឹកចិត្ត តាមរយៈការផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅជួរមុខ គឺស្មារតីជាតិខ្មែរតែមួយ។

លោក ឃួង ស្រេង បានបន្តទៀតថា គណបក្សប្រជាជនកម្ពុជាមានថ្នាក់ដឹកនាំដ៏ឆ្នើមនោះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។ប្រទេសជាតិមិនទាន់មានសង្ក្រាម មិនទាន់ដឹងច្បាស់ទេ តែនៅពេលប្រទេសមានសង្គ្រាមជាមួយថៃទើប ដឹងច្បាស់ថា ប្រទេសកម្ពុជាយើង មិនអាចខ្វះបានសម្តេចទាំងទ្វេជាដាច់ខាត់។

លោកឃួង ស្រេង បន្តទៀតថា ដើម្បីឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ យើងត្រូវពង្រឹងខ្លួនឯងឱ្យបានរឹងមាំ ដោយចោរឈ្លានពានសៀម វាមិនចង់ឱ្យយើងដើរទៅដល់ចំណុចនេះទេ សមាជិក សមាជិកាយើងទាំងអស់ត្រូវដឹងឱ្យច្បាស់ពីរឿងនេះ។

ជាមួយគ្នានោះ លោក ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណចំពោះ គណបក្ស ខណ្ឌ សង្កាត់ ដែលបានរួមចំណែក ធ្វើឱ្យគ្រប់នៃការបោះឆ្នោតទទួលជ័យជំនះ។ជាក់ស្តែង នៅឆ្នាំ២០២២, ២០២៣,ការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សាខណ្ឌ រាជធានី គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនៈរហូតផ្លូកទឹកផ្លូកដី។

ក្នុងឱកាសនោះ លោក លោកស្រី ប្រធានភូមិនិងលោកចៅសង្កាត់ផ្សារថ្មីទី១ បានរាយការណ៍ពីសមិទ្ធផលការងារនិងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ជាមួយនិងការលើកឡើងពីបញ្ហាប្រឈមមួយចំនួនផងដែរ ដើម្បីរកគន្លឹះក្នុងការដោះស្រាយ ឈានទៅយកជ័យជំនៈក្នុងការបោះឆ្នោយនាឆ្នាំ២០២៧-២០២៨ខាងមុខនេះ។
លោកចៅសង្កាត់ផ្សារថ្មីទី១ បានលើកឡើងថា នៅសង្កាត់ផ្សារថ្មីទី១ មិនមានចលនាបក្សប្រឆាំងនោះទេ គឺមានតែក្នុងបណ្តាញសង្គមប៉ុណ្ណោះ។ ជាទិសដៅ របស់គណបក្សសង្កាត់ផ្សារថ្មីទី១ គឺខិតខំបំពេញចំណុចខ្វះខាត ចលនាបក្សផ្សេងៗ ឱ្យចូលមករួមរស់ជាមួយបក្សប្រជាជនកម្ពុជា បន្តការពារសន្តិសុខ សុវត្ថិភាពនិងបន្តការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អជាងមុនថែមទៀត៕
ដោយ ៖ ស្រីរ័ត្ន

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


