Connect with us

ព័ត៌មានជាតិ

ផ្ទុះ​កូវីដ​នៅ​​​រោងចក្រ​ឌីនហាន់ មាន​កម្មករ​កម្មការិនី​ ១៣ នាក់​​ឆ្លង​កូវីដ ១៩

បានផុស

នៅ

​​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ករណីឆ្លង​កូវីដ​នៅ​ព្រឹកនេះ មានចំនួន ៧៨ នាក់។ ដោយ​ឡែក​នៅ​​រោងចក្រ​ឌីនហាន់ ដែល​មាន​ទីតាំងតាមបណ្តោយផ្លូវឧកញ៉ា​ឌួង ងៀប​ ហៅផ្លូវសេះស ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ​មាន​កម្មករកម្មការិនី ១៣ នាក់បាន​ឆ្លង​កូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មករ​កម្មការិនី​​ទាំង ១៣ នាក់ នៅរោងចក្រឌីនហាន់ មាន​ឈ្មោះដូចខាងក្រោម៖

១/ ឈ្មោះ យ៉ែម សារឿន ភេទ​ស្រី អាយុ ៣២ ឆ្នាំ ជំនួយ​ការ​បើក​ឥវ៉ាន់​ឃ្លាំង​នៅ​រោងចក្រ​ឌីនហាន់​ ទី​លំនៅ​នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ។
២/ ឈ្មោះ ភា ធី ភេទ​ស្រី អាយុ ២៦ ឆ្នាំ កម្មការិនី​រោងចក្រ​ឌីនហាន់​ (ប្រធាន​ផ្នែក​ដេរ) ទី​លំនៅ​នៅ​សង្កាត់​ស្ទឹងមានជ័យ១ ខណ្ឌ​មានជ័យ។
៣/ ឈ្មោះ ទីវ គឹមសេង ភេទ​ស្រី អាយុ ៤៣ ឆ្នាំ ជំនួយ​ការ​បើក​ឥវ៉ាន់​ឃ្លាំង​នៅ​រោងចក្រ​ឌីនហាន់​ ទី​លំនៅ​នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ។
៤/ ឈ្មោះ រី សាវី ភេទ​ស្រី អាយុ ៣១ ឆ្នាំ កម្មការិនី​រោងចក្រ​ឌីនហាន់​ (ផ្នែក​ដេរ)​ ទី​លំនៅ​នៅ​សង្កាត់​ស្ទឹងមានជ័យ ១ ខណ្ឌ​មានជ័យ។
៥/ឈ្មោះ ព្រំ វន់រដ្ឋា ភេទ​ស្រី អាយុ ៣២ ឆ្នាំ កម្មការិនី​រោងចក្រ​ឌីនហាន់​ (ផ្នែក​ដេរ)​ ទី​លំនៅ​នៅ​សង្កាត់​ស្ទឹងមានជ័យ ២ ខណ្ឌ​មានជ័យ។
៦/ឈ្មោះ ជូ យ៉ា ភេទ​ស្រី អាយុ ២៧ ឆ្នាំ កម្មការិនី​រោងចក្រ​ឌីនហាន់​ (ផ្នែក​ដេរ)​ ទី​លំនៅ​នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ។
៧/ឈ្មោះ ធូ ស៊ីថុន ភេទ​ស្រី អាយុ ៤០ ឆ្នាំ កម្មការិនី​រោងចក្រ​ឌីនហាន់​ (ផ្នែក​ដេរ)​ ទី​លំនៅ​នៅ​សង្កាត់​ស្ទឹងមានជ័យ ១ ខណ្ឌ​មានជ័យ។
៨/ឈ្មោះ ម៉ុក ណារី ភេទ​ស្រី អាយុ ២៦ ឆ្នាំ កម្មការិនី​រោងចក្រ​ឌីនហាន់​ (ផ្នែក​ដេរ)​ ទី​លំនៅ​នៅ​សង្កាត់​ចោមចៅ ១ ខណ្ឌ​ពោធិសែនជ័យ។
៩/ឈ្មោះ គង់ សុខ ភេទ​ស្រី អាយុ ៥១ ឆ្នាំ កម្មការិនី​រោងចក្រ​ឌីនហាន់​ (ផ្នែក​ដេរ)​ ទី​លំនៅ​នៅ​សង្កាត់​ស្ទឹងមានជ័យ ២ ខណ្ឌ​មានជ័យ។
១០/ឈ្មោះ សួស ចាន់ធន់ ភេទ​ស្រី អាយុ ៣៩ ឆ្នាំ កម្មការិនី​រោងចក្រ​ឌីនហាន់​ (ផ្នែក​ដេរ)​ ទី​លំនៅ​នៅ​សង្កាត់​គោកឃ្លាង ខណ្ឌ​សែនសុខ។
១១/ឈ្មោះ តេង ស៊ីថា ភេទ​ស្រី អាយុ ២៧ ឆ្នាំ កម្មការិនី​រោងចក្រ​ឌីនហាន់​ (ផ្នែក​ដេរ)​ ទី​លំនៅ​នៅ​សង្កាត់​ស្ទឹងមានជ័យ ១ ខណ្ឌ​មានជ័យ។
១២/ឈ្មោះ យន់ សត់ ភេទ​ស្រី អាយុ ៣១ ឆ្នាំ កម្មការិនី​រោងចក្រ​ឌីនហាន់​ (ផ្នែក​ដេរ)​ ទី​លំនៅ​នៅ​សង្កាត់​ស្ទឹងមានជ័យ ១ ខណ្ឌ​មានជ័យ។
១៣/ ឈ្មោះ ហៀង សាហ័ណ ភេទ​ស្រី អាយុ ២៧ ឆ្នាំ កម្មការិនី​រោងចក្រ​ឌីនហាន់​ (ផ្នែក​ដេរ)​ ទី​លំនៅ​នៅ​សង្កាត់​អូរបែកក្អម ខណ្ឌ​សែនសុខ។

ដោយ​ឡែក​នៅ​រោងចក្រ AM2 ក៏​រកឃើញ​មាន​កម្មករ​ភេទ​ប្រុស​ផ្នែក​ដេរ​ម្នាក់ ក៏​មាន​វិជ្ជមាន​កូវីដ ១៩។

នៅព្រឹកនេះ កម្ពុជា​ប្រកាសរកឃើញករណី​ឆ្លង​ថ្មី ៩១ នាក់​ទៀត ក្នុង​នោះ​ក្នុង​សហគមន៍ ៩០នាក់ និង​អ្នកដំណើរពីបរទេស ០១នាក់។ ខេត្តក្រុង​ចំនួន​ ០៨ មាន​អ្នក​ឆ្លងកូវីដ​ក្នុង​សហគមន៍ ២០ កុម្ភៈ​មាន៖​ ភ្នំពេញចំនួន​ ៧៨ នាក់ តាកែវ ០៤ នាក់ ស្វាយរៀង ០៣ នាក់ ត្បូងឃ្មុំ ០១ នាក់ពោធិ៍សាត់ ០១ នាក់ កំពង់ចាម ០១ នាក់ ប៉ៃលិន ០១ នាក់ និង​ ព្រៃវែង ០១ នាក់៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម