ព័ត៌មានជាតិ
ត្រាំ៖ ចិនត្រូវតែផ្គត់ផ្គង់រ៉ែកម្រទៅអាមេរិក បើមិនដូច្នោះទេ ត្រូវរងពន្ធ ២០០ ភាគរយ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជាថ្មីម្ដងទៀត បានគំរាមកំហែងដំឡើងពន្ធលើទំនិញចិនដល់ ២០០ ភាគរយ ប្រសិនបើចិនបរាជ័យក្នុងការផ្គត់ផ្គង់មេដែកកម្រទៅសហរដ្ឋអាមេរិកឱ្យបានទៀងទាត់។

ថ្លែងនៅសេតវិមានកាលពីថ្ងៃចន្ទ ក្នុងអំឡុងកិច្ចប្រជុំជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung លោក ត្រាំ បាននិយាយថា៖ «ពួកគេ (ចិន) ត្រូវតែផ្គត់ផ្គង់មេដែកកម្រឱ្យយើង។ បើសិនពួកគេមិនផ្តល់ទេ នោះយើងនឹងដាក់ពន្ធគេដល់ ២០០ ភាគរយ»។
លោក ត្រាំ បានទទួលស្គាល់ថា វិធានការខ្លាំងៗបែបនេះនឹងអាចបញ្ឈប់ពាណិជ្ជកម្មជាមួយចិនប្រកបដោយប្រសិទ្ធភាព ហើយវាអាចនឹងធ្វើឡើងប្រសិនបើចាំបាច់។
មែនទែនទៅ រ៉ែកម្រ រួមទាំងមេដែកកម្រ គឺជាលោហធាតុដែលមានសារៈសំខាន់សម្រាប់បច្ចេកវិទ្យាទំនើបៗ រួមទាំងស្មាតហ្វូន ទួរប៊ីនខ្យល់ រថយន្តអគ្គិសនី អវកាស និងគ្រឿងយោធា ជាដើម។

គេមើលឃើញថា ចិនគឺជាប្រទេសនាំមុខគេលើពិភពលោកក្នុងការផលិត និងកែច្នៃរ៉ែកម្រ ខណៈសហរដ្ឋអាមេរិកពឹងផ្អែកលើការនាំចូល។ ក្រោយសង្រ្គាមពាណិជ្ជកម្មផ្ទុះឡើងខ្លាំងនៅឆ្នាំនេះ ជាពិសេសក្រោយលោក ត្រាំ ប្រកាសពន្ធគយបដិការនៅដើមខែមេសា ចិនបានចាត់វិធានការសងសឹកផ្សេងៗ រួមទាំងការរឹតត្បឹតការនាំចេញរ់ែកម្រ។
បញ្ហារ៉ែនេះ បានក្លាយជាចំណុចស្នូលមួយសម្រាប់ការចរចាពាណិជ្ជកម្មចិន-អាមេរិក ក្រោមបរិបទពន្ឌខ្ពស់ ដែលអាមេរិកដាក់លើចិន ១៤៥ ភាគរយ ហើយចិនវាយបកទៅវិញដល់ ១២៥ ភាគរយ។ ភាគីទាំង២ បានព្រមព្រៀងនៅថ្ងៃទី ១២ ខែសីហា លើការទម្លាក់ពន្ធ ១១៥ ភាគរយ ទាំងសងខាង រយៈពេល ៩០ ថ្ងៃ ហើយមុនកាលកំណត់នៅខែសីហាចូលជាធរមាន លោក ត្រាំ បានប្រកាសពន្យារពេល ៩០ ថ្ងៃ ជាថ្មី។
ការគំរាមចុងក្រោយរបស់លោក ត្រាំ ធ្វើឡើងចំពេលដែលចិន និងអាមេរិក បន្តចរចាពាណិជ្ជកម្មគ្នា ដោយមិនទានសម្រេចទម្លាក់អត្រាពន្ធជាដុំកំភួន ដូចជាការទម្លាក់ពន្ធឱ្យទាបជាអចិន្រ្តៃយ៍នៅឡើយទេ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


