ព័ត៌មានជាតិ
អភិបាលខណ្ឌឫស្សីកែវ ដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះត្រួតពិនិត្យការងារជួសជុលផ្លូវ ក្នុងតំបន់មូលដ្ឋាន
លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះត្រួតពិនិត្យមើលការងារជួសជុលផ្លូវសាធារណៈនៅក្នុងតំបន់មូលដ្ឋាន។


ការចុះពិនិត្យនេះនៅរសៀលថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ ដោយមានគោលបំណងក្នុងការតាមដានវឌ្ឍនភាព នៃការងារ និងធានាឲ្យការអនុវត្តគម្រោងកើតមានប្រសិទ្ធភាព ឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។


ក្នុងដំណើរចុះត្រួតពិនិត្យនេះ មានចំនួន ២ គោលដៅ ដោយគោលដៅទី ១ លោកអភិបាល បានដឹកនាំក្រុមការងារចុះពិនិត្យ គឺ ចំណុចប្រសព្វផ្លូវលេខ ៥៩៨ កែងនឹងផ្លូវហ្គ្រែនភ្នំពេញ ដែលកំពុងមានការជួសជុល និងចាក់បេតុងបំពេញបន្ថែម។ ការងារនេះ មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការកែលម្អ លំហូរចរាចរណ៍ និងកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ដែលធ្លាប់កើតមាន។ រីឯ គោលដៅទី ២ ចុះពិនិត្យគម្រោងចាក់ផ្លូវបេតុងមួយខ្សែ នៅមុខវិទ្យាល័យ ជាស៊ីម ចំរើនរដ្ឋ សង្កាត់ស្វាយប៉ាក។ ការងារនេះ នឹងជួយអភិវឌ្ឍន៍បណ្ដាញផ្លូវក្នុងតំបន់អប់រំឲ្យកាន់តែប្រសើរ និងផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋក្នុងការធ្វើដំណើរប្រចាំថ្ងៃ។


លោកអភិបាលខណ្ឌឫស្សីកែវ បានផ្ដល់អនុសាសន៍ដ៏ច្បាស់លាស់ដល់អាជ្ញាធរសង្កាត់ និងមន្ត្រីពាក់ព័ន្ធ ត្រូវរៀបចំសណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យ និងបរិស្ថាន តាមបណ្ដាផ្លូវសាធារណៈឲ្យបានប្រសើរជានិច្ច ដើម្បីរក្សាផ្លូវទាំងនេះឲ្យមានសោភ័ណភាពបានយូរអង្វែង។


លោកក៏បានបញ្ជាក់ថា ការអភិវឌ្ឍផ្លូវថ្នល់ គឺជាការងារដែលត្រូវការការចូលរួម និងការគាំទ្រពីប្រជាពលរដ្ឋ។ ដោយឡែក ការថែរក្សាអនាម័យ និងបរិស្ថាន ក៏ត្រូវការសហការដោយស្មើគ្នា រវាងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ផងដែរ៕
អត្ថបទ ៖ សំណាង
-
កីឡា១២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


