ព័ត៌មានជាតិ
ក្រសួងការងារ ចុះសម្របសម្រួល និងតាមដានការទទួលយកពលករខ្មែរដែលទើបមកពីថៃនៅក្នុងខេត្តក្រចេះ
ក្រចេះ ៖ លោក ម៉ុល វិបុល អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារសម្របសម្រួលផ្គូផ្គងទីផ្សារការងារជូនពលករ នៅក្នុងក្រុមហ៊ុនអ៊ីសធើន រ៉ាប់ប៊ើរ(ខេមបូឌា) ស្ថិតនៅឃុំក្រញូង ស្រុកស្នួល ខេត្តក្រចេះ ដើម្បីសម្របសម្រួល តាមដានការទទួលយកបងប្អូនពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ។

ក្រុមការងារនេះមានការចូលរួមពីលោក សុខ ប៊ុនវីរៈ លោក សំអុន បូរមី លោក យីម ពិសិដ្ឋ ដោយមានកិច្ចសហការសម្របសម្រួលពីលោក ម៉ី គង្គា អនុប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត លោកស្រី ឈ ផារី ប្រធានការិយាល័យមុខរបរ លោក ប៊ួរ រតនា អនុប្រធានការិយាល័យមុខរបរ និងលោក លី ខឡេល អភិបាលរងស្រុកស្នួលផងដែរ។

លោក ម៉ុល វិបុល អនុរដ្ឋលេខាធិការបានមានប្រសាសន៍ថា ក្រុមហ៊ុនអ៊ីសធើន រ៉ាប់ប៊ើរ(ខេមបូឌា) មានតម្រូវការកម្លាំងពលកម្មបន្ថែមចំនួន ១៨០០នាក់(ស្រី៩០០នាក់) ទៅតាមផ្នែក និងជំនាញដូចជា ផ្នែកវេចខ្ចប់ចេក ផ្នែកថែទាំចម្ការចេក ផ្នែកផ្សារដែក ផ្នែកសំណង់ ផ្នែកជាងទឹក/ភ្លើង ផ្នែកបើកគ្រឿងចក្រ ផ្នែកចិញ្ចឹមគោ ផ្នែកចុងភៅ ផ្នែកអនាម័យ ផ្នែកដាំទុរេន ផ្នែកចិញ្ចឹមត្រី ផ្នែកបកប្រែ ភាសាវៀតណាម និងភាសាអង់គ្លេស។

លើសពីនេះ លោកបានពន្យល់ណែនាំដល់ក្រុមហ៊ុនឱ្យទទួលយកបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ដែលខ្វះអត្តសញ្ញាណបណ្ណឱ្យសម្ភាសន៍ចូលធ្វើការ និងសន្យាសហការជាមួយនឹងក្រុមការងារមន្ទីរ ក៏ដូចជា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ធ្វើការរួមគ្នាឱ្យមានភាពស្អិតរមួត ដើម្បីពន្លឿនប្រសិទ្ធភាពការសម្ភាសការងារតាមអនឡាញ និងទទួលយកបងប្អូនកម្មករនិយោជិតឱ្យចូលធ្វើការ។

លោកបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងពីសំណាក់លោករដ្ឋមន្រ្តី ហេង សួរ និងបានណែនាំដល់រដ្ឋបាលរោងចក្រឱ្យបន្តយកចិត្តទុកដាក់ដល់បងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ តាមរយៈការប្រើប្រាស់នូវពាក្យសំដីសមរម្យ ត្រឹមត្រូវ ទន់ភ្លន់ និងគ្មានការរើសអើងបងប្អូនពលករដែលមកពីប្រទេសថៃ៕





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


