ព័ត៌មានជាតិ
បុណ្យទន្លេឆ្នាំ ២០២៦ នឹងប្រារព្វឡើងនៅលើបុរីវប្បធម៌កោះសំពៅមាស ខេត្តពោធិ៍សាត់
អភិបាលខេត្តពោធិ៍សាត់លោក ខូយ រីដា នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងដឹកនាំរៀបចំតុបតែងលម្អសោភ័ណភាពដើមឈើ នៅលើបុរីវប្បធម៌កោះសំពៅមាស ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះ នៃការប្រារព្ធពិធីបុណ្យទន្លេ ក្នុងឆ្នាំ២០២៦ខាងមុខ។

នាឱកាសចុះត្រួតពិនិត្យ លោក ខូយ រីដា ក៏បានសម្រេចផ្លាស់ប្ដូរដើមផ្កាតូច ធំ ដោយជំនួសមកវិញជាដើមផ្កាសាគូរ៉ា ដើម្បីកែប្រែសោភ័ណភាព ជាគោលដៅទេសចរណ៍បែបវប្បធម៌ ក្នុងក្រុងពោធិ៍សាត់ មួយនេះឱ្យកាន់តែមានសម្រស់ស្រស់ស្អាតបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ បុរីវប្បធម៌កោះសំពៅមាស ស្ថិតនៅកណ្ដាលស្ទឹង ជាទីប្រជុំជនក្នុងក្រុងពោធិ៍សាត់ គឺជាគោលដៅទេសចរណ៍បែបវប្បធម៌មួយក្នុងចំណោមកន្លែងកម្សាន្តជិត ៣០ក្នុងខេត្តពោធិ៍សាត់ ដែលទាក់ទាញភ្ញៀវទាំងក្នុង និងក្រៅខេត្តឱ្យមកលេងកម្សាន្តចំនួនច្រើនផងដែរ។

កាលពីឆ្នាំ ២០២៥ បុណ្យទន្លេលើកទី៩ ត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែមីនា នៅខេត្តតាកែវ បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យយ៉ាងត្រចះត្រចង់ ដោយមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមទស្សនា
កម្សាន្តប្រមាណជាង ៣៥ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសប្រមាណជាង១០០០នាក់ ដោយនៅថ្ងៃទី១ ទទួលបានប្រមាណជាង១០ម៉ឺននាក់ នៅថ្ងៃទី២ ដែលជាថ្ងៃបើកពិធីជាផ្លូវការក្រោមអធិបតីភាពនាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានវត្តមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណជាង ១១ម៉ឺននាក់ ចំណែកនៅថ្ងៃបិទបញ្ចប់នេះទទួលបានប្រមាណជាង ១៤ម៉ឺននាក់បន្ថែមទៀត។

បុណ្យទន្លេនៅកម្ពុជា ត្រូវបានរៀបចំឡើងគោលបំណងគឺដើម្បីជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានា តាមដងទន្លេ ជាពិសេស ផ្សារភ្ជាប់វប្បធម៌ខ្មែរ និងទេសចរណ៍ធម្មជាតិ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


