Connect with us

ព័ត៌មានជាតិ

ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់ជិត១៦០នាក់ហើយ

បានផុស

នៅ


លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍នៅរសៀលថ្ងៃទី០៩ ខែមេសា
នេះថា គិតត្រឹមថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានកើនឡើងដល់ចំនួន១៥៨នាក់ហើយ ក្នុងនោះមានអ្នកជាសះស្បើយចំនួន៣នាក់។

លោកបានបន្តថា នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ក្រុមការងារបានយកសំណាកសរុបចំនួនជាង​២២០០​សំណាក់ ទៅធ្វើតេស្តរកកូវីដ១៩ ក្នុងនោះលើកទី១មានចំនួនជាង២០០០សំណាក និងលើកទី២មានជិត២០០​សំ​ណាក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តទៀតថា គិតត្រឹមព្រឹកថ្ងៃទី០៩ ខែមេសានេះ ខេត្តស្វាយរៀងមានអ្នកឆ្លងសរុបចំនួន​១៥៨​នាក់ ក្នុងនោះជនជាតិខ្មែរចំនួន១៣១នាក់ និងជនជាតិបរទេសចំនួន២៧នាក់។ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៣នាក់ និងបានបញ្ជូនទៅព្យាបាលនៅភ្នំពេញចំនួន១នាក់។ ចំណែកអ្នកជំងឺនៅសល់កំពុងសម្រាព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល និងនៅអគារកាស៊ីណូបាវិតម៉ុកបាយ។

បើតាមក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃនេះថា អ្នកឆ្លងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ មិនមានការថមថយនោះទេ។ ជាក់ស្តែងថ្ងៃនេះមានអ្នកឆ្លងថ្មីចំនួន៥៧៦នាក់ទៀត សុទ្ធក្នុងសហគមន៍ទាំងអស់ និងមានអ្នកជាសះស្បើយ ៧០នាក់។ ក្នុងចំណោមនោះ នៅរាជធានីភ្នំពេញច្រើនជាងគេ រហូតដល់ទៅ៥៤៤នាក់ បន្ទាប់មកខេត្ត ស្វាយរៀងចំនួន១៦នាក់ ខេត្តព្រះសីហនុចំនួន១២នាក់ ខេត្តកំពង់ចាម១នាក់ ខេត្តសៀមរាបចំនួន២នាក់ និងខេត្តកណ្ដាលចំនួន​១នាក់។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ មានអ្នកឆ្លងកូវីដ១៩សរុបចំនួន៣៦០៤ នាក់ ជាសះស្បើចំនួន
១៩៨៤ នាក់អ្នកកំពុងព្យាបាលចំនួន១៥៩១ នាក់និងអ្នកស្លាប់ចំនួន២៤ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម