Connect with us

ព័ត៌មានជាតិ

គណៈ​បញ្ជាការ​ឯកភាព​ក្រុង​ដូន​កែវ​ចុះ​ដកហូត​ឧបករណ៍​បំពង​សម្លេង​ពេល​កំពុង​បើ​ក​ច្រៀង​ជួបជុំគ្នា​នៅមុខ​ហាង​ខារ៉ាអូខេ​មួយកន្លែង

បានផុស

នៅ

តាកែវ ៖ ឧបករណ៍​បំពង​សម្លេង​មួយចំនួន​ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ក្រុង​ដូន​កែវ​ចុះទៅ​ដកហូត​ពេល​មាន​មនុស្ស​កំពុង​ជួបជុំគ្នា ​បើក​ច្រៀង​យ៉ាង​កងរំពង​នា​ល្ងាច​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅ​ភូមិ​ស្នោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​ទោះ​ជា​មានការ​ហាមប្រាម​ពី​រាជរដ្ឋាភិបាល​មិន​ឲ្យ​មានការ​ប្រមូល​ផ្តុំ​ជួបជុំគ្នា​យ៉ាង​ក៏ដោយ នៅ​តែ​មាន​មនុស្ស​ដែល​គេ​អះអាង​ជា​បុគ្គលិក​ខារ៉ាអូខេ​មួយ​មានឈ្មោះ The King បាន​ប្រព្រឹត្ត​ផ្ទុយ​និង​បម្រាប ដោយបាន​ចាក់ធុងបាស់​ជួបជុំគ្នា​ច្រៀង​រាំ​បំពង​សម្លេង​ខ្លាំងៗ​យ៉ាង​សប្បាយ​នៅមុខ​ហាង​។

​ជុំវិញ​ករណីនេះ​លោក កង អាណាន់ អភិបាលក្រុង​ដូន​កែវ​បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​ទទួល​បាន​សេចក្តី​រាយការណ៍​ប្រជាពលរដ្ឋ​ភ្លាម កម្លាំង​គណៈ​បញ្ជាការ​សាលាក្រុង​ក៏បាន​ដាក់​កម្លាំង​ទៅ​ដកហូត​ធុងបាស​យក​ទៅ​សាលាក្រុង​ភ្លាមៗ​ផងដែរ ដោយ​រង់ចាំ​ម្ចាស់​ទៅ​ដោះស្រាយ​នៅ​សាលាក្រុង​នាពេល​ក្រោយ​។

ចំណែក​ពលរដ្ឋ​ក្បែរៗ​ហាង​ខារ៉ាអូខេ​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ជួបជុំ​ច្រៀង​រាំ​បំពង​សម្លេង​នេះ​កើត​មាន​ពី​បី​ថ្ងៃ​ជាប់ៗ​គ្នា​មកហើយ​រហូតដល់​យប់​ជ្រៅ​ទៀតផង​៕

ដោយ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម