ព័ត៌មានជាតិ
ឃាត់ខ្លួនក្រុមព្រានព្រៃ ប្រមាញ់សត្វប្រចៀវ ជិត៥០០ក្បាល
ក្រុមព្រានព្រៃ ចំនួនបីនាក់ ត្រូវបានមន្ត្រីឧទ្យានុរក្សបន្ទាយឆ្មារ នៃមន្ទីរបរិស្ថាន ខេត្តបន្ទាយមានជ័យ
ប្រចាំការនៅតំបន់បេតិកភណ្ឌភ្នំព្រះ ភ្នំវែង ឃាត់ខ្លួនដោយសារប្រមាញ់សត្វព្រៃខុសច្បាប់។
របាយការណ៍របស់មន្ទីរបរិស្ថាន ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា មន្ត្រីឧទ្យានុរក្សបន្ទាយឆ្មារប្រចាំការនៅតំបន់បេតិកភណ្ឌភ្នំព្រះ ភ្នំវែង បានចុះឃ្លាំមើលបទល្មើសនៅពេលយប់ តាមចំណុវផ្លូវចូលតំបន់ ក៏ប្រទះឃើញជនសង្ស័យចំនួន៣នាក់ នៅចំណុចចុងភ្នំវែង ដោយសួរនាំ និងឆែកឆេររកឃើញមងដាក់សត្វ៣ក្បាល សាក់កាដូចំនួន២ និងសត្វប្រចៀវ ចំនួន ៤៥០ក្បាល។
មន្ត្រីឧទ្យានុរក្ស បាននាំអ្នកទាំង៣ មកស្នាក់ការធ្វើកិច្ចសន្យា និងអនុញ្ញាត ឱ្យត្រឡប់ទៅផ្ទះវិញ។ដោយឡែកវត្ថុតាង ត្រូវបានដកហូតទុក និងសត្វប្រចៀវ ត្រូវបានដុតកម្ទេចចោល ផងដែរ៕


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


