Connect with us

ព័ត៌មានជាតិ

បុរសខ្មែរអាយុ ៥៩ឆ្នាំម្នាក់ទៀត ស្លាប់មុនពេលរកឃើញថាកើត​កូវីដ១៩

បានផុស

នៅ

ក្រសួងសុខាភិបាលបានប្រកាសមុននេះថា បុរសខ្មែរអាយុ ៥៩ឆ្នាំ រស់នៅភូមិកណ្តោក ឃុំកណ្តោក ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ម្នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យកមិត្តភាពខ្មែរ-សូវៀត កាលពីវេលាម៉ោង ១០ ៖៥៥នាទី ព្រឹកថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២១។

តាមរបាយការរបស់ក្រសួងសុខាភិបាល បុរសរូបនោះ ស្លាប់មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ហើយ ដោយមានការសង្ស័យសពត្រូវបានក្រុមគ្រូពេទ្យយកសំណាកដើម្បីពិនិត្យមើលហើយបានទទួលលទ្ធផលវិជ្ជមានកូវីដ១៩។


តាមការសន្និដ្ឋានរបស់គ្រប់ក្រុមគ្រូពេទ្យបុរសជនជាតិខ្មែរអាយុ៥៩ឆ្នាំខាងលើបានស្លាប់បាត់បង់ជីវិតនៅពេលចូលដល់មន្ទីរពេទ្យដោយជំងឺកូវីដ១៩៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម