Connect with us

នយោបាយ

រយៈពេល​២០​ថ្ងៃ នៃ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត មិនមាន​បណ្តឹង​ទេ តែមាន​បញ្ហា​ប្រឈម​ចំនួន​៣

បានផុស

នៅ

លោក សោម សូ​រី​ដា អគ្គលេខាធិការ​រង និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី នៅ​ថ្ងៃទី​០២ ខែវិច្ឆិកា នេះ​ថា ចាច់​តាំង​ពី​ផ្តើម​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត មកដល់ពេលនេះ​មិនមាន​បណ្តឹង​ទាក់ទង​បញ្ហា​ណាមួយ​នោះទេ​។

លោក សោម សូ​រី​ដា លើក​ឡើង​ថា ជាទូទៅ​ដំណើរការ នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​រយៈពេល​កន្លងមក​នេះ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ល្អ មាន​សណ្តាប់ធ្នាប់ សុវត្ថិភាព ហើយ​ចំពោះ​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅ​តាម​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត ក៏​ត្រូវបាន​ក្រុមការងារ​ចុះឈ្មោះ ក៏ដូចជា​ប្រជាពលរដ្ឋ ដែល​បាន​ចូលមក​ចុះឈ្មោះ​អនុវត្ត​បានល្អ តាម​វិធាន​សុខាភិបាល​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ថា ជា​លទ្ធផល​ចាប់ពី​ថ្ងៃ​ទី​១២ ខែតុលា​រហូតដល់​ថ្ងៃ​ម្សិលមិញ​នេះ មាន​ប្រជាពលរដ្ឋ​មក​ចុះឈ្មោះ​ថ្មី​ជាង​២៣​ម៉ឺន​នាក់ ហើយ​ប្រជាពលរដ្ឋ ដែល​ត្រូវ​លុប​ចេញពី​បញ្ជី​មាន​ចំនួន​ជាង​១១៨០០០​នាក់ ចំណែក​ប្រជាពលរដ្ឋ​ដែល​មក​កែតម្រូវ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​មាន​ចំនួន​ជាង​៧ ម៉ឺន​នាក់ រីឯ​ប្រជាពលរដ្ឋ ដែល​ផ្ទេរ​ចូល​ឃុំ សង្កាត់ ថ្មី មាន​ជិត​៧​ម៉ឺន​នាក់​។

ទាក់ទង​បណ្តឹង​លើ​ដំណើរការ នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​នេះ លោក សោម សូ​រី​ដា បញ្ជាក់ថា “​ជាទូទៅ​ដំណើរការ​នេះ មិន​មាន​ដឹង​ណាមួយ​នោះ​ទេ ហើយ​ក្រុម​ចុះឈ្មោះ​បោះឆ្នោត ក៏​មិនបាន​បដិសេធ​ការចុះឈ្មោះ​ប្រជាពលរដ្ឋ​ណា​ម្នាក់​នោះដែរ ជាហេតុ​ធ្វើឱ្យ​មិនមាន​ដឹង​ណាមួយ​ទាក់ទង​ទៅនឹង​ការ​បដិសេធ​ក្នុង​បោះឆ្នោត​នោះទេ​។ ចំណែក​បណ្ដឹង​ផ្សេងៗ​ទៀត ទាក់ទង​ទៅនឹង​ដំណើរការ ក៏ដូចជា​សកម្មភាព នៃ​ការចុះឈ្មោះ​បោះឆ្នោត​នៅក្នុង​ឃុំ សង្កាត់ មិនមែន​នោះដែរ​”​។

ទោះជា​យ៉ាងណា លោក សោម សូ​រី​ដា អះអាង​ថា នៅ​ក្នុង​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​នេះ មាន​បញ្ហា​ប្រឈម​ចំនួន​៣ គឺ​ទី​១, នៅ​កន្លែង​ខ្លះ ម៉ាស៊ីន​កុំព្យូទ័រ​ក៏ដូចជា​សម្ភារៈ​ផ្សេងៗ​ទៀត គាំង​មិនអាច​ដំណើរការបាន ដែល​ធ្វើ​ឲ្យ​មានការ​រអាក់រអួល តែ​ទោះជា​យ៉ាងណា គ​.​ជ​.​ប ក៏បាន​ត្រៀម​បំរុង​សម្ភារៈ បរិក្ខារ ដើម្បី​ជំនួស ហើយ​ក្នុងករណី​មានការ​រអាក់រអួល គ​.​ជ​.​ប ក៏បាន​បញ្ជូន​ក្រុមបច្ចេកទេស​ទៅ​ជួយ​ជួសជុល​ផងដែរ ដើម្បី​ធ្វើយ៉ាងណា​កុំ​ឲ្យ​ដំណើរការ​នេះ​មានការ​រាំងស្ទះ​។

ទី​២, ដោយសារតែ​ការបោះឆ្នោត​ស្ថិតនៅក្នុង​រដូវវស្សា ដែល​ធ្វើឱ្យ​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​មានការ​លំបាក​នៅពេល​ចល័ត​ការិយាល័យ​ទៅតាម​ភូមិ ។​

​ទី​៣, បញ្ហា​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​ធ្វើឱ្យមាន​ការរអាក់រអួល ក្នុងការ​បញ្ជូន​ទិន្នន័យ​ទៅកាន់ គ​.​ជ​.​ប​។​

​សូមបញ្ជាក់ថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១២ ខែតុលា ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ គិត​ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម