នយោបាយ
សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យចាប់ខ្លួន និងរឹបអូសទ្រព្យសម្បត្តិអ្នករំលោភដីបឹងទន្លេសាប
តាមរយៈសារជាសំឡេងនារសៀលថ្ងៃអាទិត្យទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាឲ្យចាប់ខ្លួន និងរឹបអូសទ្រព្យសម្បត្តិ អ្នកពាក់ព័ន្ធករណីរំលោភយកដីបឹងទន្លេសាបទាំងអស់បញ្ជូនទៅតុលាការ ដោយគ្មានការលើកលែង។

ការចេញបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីទទួលបានរបាយការណ៍ស្រាវជ្រាវពីលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ទាក់ទងទៅនឹងការរំលោភយកដីបឹងទន្លេសាប។ បើតាមរបាយការណ៍នោះសម្ដេចក៏បានលើកឡើងអំពីអ្នកពាក់ព័ន្ធ ដែលជាមន្ត្រីជាន់ខ្ពស់ផងដែរ គឺអតីតអភិបាលខេត្តកំពង់ឆ្នាំង ដែលបច្ចុប្បន្ននៅកាន់តំណែងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
បើតាមសម្ដេចតេជោ ហ៊ុន សែន មានអ្នកពាក់ព័ន្ធច្រើនលើករណីនេះ រហូតមកដល់ខេត្តកណ្ដាល ប៉ុន្តែអ្វីដែលធ្ងន់ធ្ងរគឺនៅខេត្តកំពង់ឆ្នាំង ។ សម្ដេចបានឲ្យអ្នកពាក់ព័ន្ធទាំងអស់ ក្នុងនោះមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងនាយឧត្តមសេនីយ៍ សៅ សុខា ក៏ដូចជាអង្គភាពពាក់ព័ន្ធដទៃទៀតដឹកនាំចាត់វិធានការលើបញ្ហានេះឲ្យទទួលបានជោគជ័យ ហើយត្រូវចាប់អ្នកពាក់ព័ន្ធទាំងអស់បញ្ជូនទៅតុលាការព្រមទាំងរឹបអូសទ្រព្យសម្បត្តិអ្នកទាំងនោះដោយគ្មានការលើកលែង។ សម្តេចបានបញ្ជាក់ថា យើងគ្មានពេលអប់រំទៀតទេ។
សម្ដេចបានបញ្ជាក់ថា “ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ត្រូវធ្វើសកម្មភាពជាបន្ទាន់ដឹកនាំកម្លាំង ដើម្បីដោះស្រាយបញ្ហានេះ ដោយប្រើប្រាស់ទាំងកម្លាំងថ្មើរជើងទាំងជើងទឹក និងទាំងប្រើប្រាស់ឧទ្ធម្ភាគចក្រ ដើម្បីត្រួតពិនិត្យជាបន្ទាន់ទៅលើប្រតិបត្តិការរក្សាតំបន់ព្រៃលិចទឹកនេះ ព្រោះបន្តិចទៀតទឹកនឹងស្រកពួកគេនឹងចាប់ផ្ដើមបង្កបង្កើនផលឬកាន់កាប់បន្ថែមនៅទីនោះ”៕ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


