Connect with us

នយោបាយ

ប្រមុខរដ្ឋាភិបាលកម្ពុជា៖ បើធ្វើជានាយករដ្ឋមន្រ្តីមិនពង្រឹងអំណាច មិនមែននាយករដ្ឋមន្ត្រីទេ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានគូសបញ្ជាក់ថា បើធ្វើនាយករដ្ឋមន្រ្តីមិនពង្រឹងអំណាច មិនមែននាយករដ្ឋមន្ត្រីទេ។ សម្តេចគូសបញ្ជាក់ដូច្នេះ ជាឆ្លើយតបទៅនឹងអ្នកនយោបាយ និងអ្នកវិភាគមួយចំនួនដែលបានលើកឡើងថា សម្តេចធ្វើអ្វីៗ គឺដើម្បីពង្រឹងអំណាចរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកខ្វក់ចំនួន៣ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើង​ថា ការធ្វើនយោបាយ បើគ្មានវិធីធ្វើនយោបាយទេ កុំធ្វើអ្នកនយោបាយ សូម្បីតែអាចារ្យវត្ត ក៏មានវិធីរបសស់ខ្លួនដែរ។ ប្រតិកម្មតបទៅនឹងការចោទថា សម្តេចធ្វើអ្វីៗ ដើម្បីពង្រឹងអំណាច សម្តច ហ៊ុន សែន បានប្រសាសន៍ថា៖ « វាមិនដែលម៉ែអាណាកាន់អំណាចមិនពង្រឹងអំណាច។ និយាយឱ្យច្បាស់តែម្ដងទៅ ឱ្យតែចេញមក លោក ហ៊ុន សែន ធ្វើហ្នឹង គឺដើម្បីពង្រឹងអំណាច។ ចុះបើកាន់អំណាច ហើយគ្មានអំណាច តើកាន់ធ្វើអី»។

សម្រេចបានលើកឡើងជាឧទាហរណ៍ក្នុងករណីការបញ្ជាចុះទៅស្រាវជ្រាវករណីរំលោភដីធ្លីនៅបឹងទន្លេ​សាប ប្រសិនបើមានអ្នករឹងទទឹង នឹងត្រូវចាប់ដាក់ខ្នោះភ្លាម។ សម្តេចប្រាប់ថា នេះហើយ គឺជាអំណាច បើអត់អំណាចធ្វើជានាយករដ្ឋមន្ត្រីយ៉ាងម៉េច ហើយក៏មានអ្នកខ្លះថា ការពង្រឹងអំណាចមិនត្រឹមតែ ដើម្បីខ្លួនឯងទេ គឺដើម្បីកូនទៀត ។ សម្ដេចបញ្ជាក់ថា បើកូនមានសមត្ថភាព ឱ្យកូនទៅរៀនចេះដឹង បើមិនឱ្យធ្វើការ តើឱ្យធ្វើចោរឬ ? ពីព្រោះកូនរៀនបានសុទ្ធតែបណ្ឌិត អនុបណ្ឌិត បណ្ដុះបណ្ដាលបានមកហើយ មិនអាចទុកឱ្យធ្វើចោរទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអះអាងទៀតថា គ្រាន់តែចាក់វ៉ាក់សាំង និងអំពាវនាវឱ្យយកចិត្តទុកដាក់ចំពោះមនុស្សចាស់ ក្នុងពេលរដូវរងារ ក៏គេថា ដើម្បីពង្រឹងអំណាចដែរ។ សម្តេចថា បើចាក់វ៉ាក់សាំងទៅប្រជាជនគាត់ស្រឡាញ់ គាត់ចូលចិត្ត ពីព្រោះផ្តល់ផលប្រយោជន៍ឱ្យគាត់ ការពារជីវិតរបស់គាត់ ដូច្នេះគាត់គាំទ្រ គាត់បោះឆ្នោតឱ្យ នេះជារឿងធម្មតា៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម