Connect with us

នយោបាយ

ប្រមុខដឹកនាំកម្ពុជា អះអាងថា មិនបានទៅបំបែកសម្ព័ន្ធភាពរវាងលោកសម រង្ស៊ី និងលោក កឹម សុខា ទេ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខគណបក្សប្រជាជនកម្ពុជា បានប្រតិកម្មខ្លាំងៗទៅកាន់អ្នកវិភាគ និងមន្រ្តីនៃអតីតគណបក្សប្រឆាំងដែលបានចោទប្រកាន់សម្តេចថា បានចូលទៅបំបែកបំបាក់សម្ព័ន្ធភាពរវាងលោកសម រង្ស៊ី និងលោកកឹម សុខា។​ សម្តេចតេជោ បានអះអាងថា ពួកគេបែកបាក់គ្នាដោយខ្លួនឯង ដោយមិនពាក់ព័ន្ធនឹងសម្តេចបន្តិចឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពីវេទិកាសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានាក្នុងខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការហួសចិត្តដែលពួកគេមកបន្ទោសសម្តេចថា នៅពីក្រោយការបែកបាក់រវាងលោកសម រង្ស៊ី និងលោកកឹម សុខា ខណៈអ្នកទាំង២នេះបែកបាក់គ្នាដោយខ្លួនឯងសោះ។ ប៉ុន្តែ សម្តេចក៏បានអះអាងថា បើសម្តេចជាអ្នកបំបែកបំបាក់ដូចការចោទប្រកាន់មែន នោះ គឺមានន័យថា សម្តេចជាមនុស្សដែលខ្លាំង ហើយក្រុមអតីតបក្សប្រឆាំង គឺខ្សោយមែនទែន។

សម្តេចតេជោ បានប្រៀបប្រដូចការបែកបាក់នៃសម្ព័ន្ធភាពសម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ ទៅនឹងប្តីប្រពន្ធមួយគូ។ សម្តេច បានមានប្រសាសន៍ថា៖ «បែកខ្លួនឯង ហើយម៉េចក៏មកបន្ទោសគេ! ឥឡូវ យើងនិយាយពីរឿងប្តីប្រពន្ធទៅចុះ ទោះបីអ្នកណាថាអីក៏ដោយ ម្តាយក្មេក ឪពុកក្មេក បងថ្លៃ ប្អូនថ្លៃ ធ្វើម៉េចក៏ដោយ បើប្តីប្រពន្ធយើងស្រឡាញ់គ្នា នៅតែយកគ្នាបាន ម៉េចក៏ចាំបាច់មកបន្ទោសគេ»។

ការលើកឡើងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនេះ គឺបន្ទាប់ពីសម្ព័ន្ធភាព សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយបានដើរដល់ផ្លូវបំបែក។ លោកកឹម សុខា ប្រធានអតីតបក្សប្រឆាំងបានអះអាងថា ការបញ្ចប់សម្ព័ន្ធភាពនេះ គឺដោយសារតែលោកសម រង្ស៊ី និងក្រុមរបស់លោកទៅបង្កើតចលនាផ្សេងៗ និងបានវិលត្រឡប់ទៅគណបក្សភ្លើងទៀនវិញ ទាំងដែលលោកមិនបានគាំទ្រផងទេ។ បើតាមលោកកឹម សុខា ការធ្វើបែបនេះ គឺខុសនឹងគោលការណ៍នៃការរួបរួមគ្នារវាងរូបលោក និងលោកសម រង្ស៊ី៕

អត្ថបទ៖​ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ៣ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

Sokha Hotels

ព័ត៌មានពេញនិយម