ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ពុកម៉ែមិនចង់ឲ្យកូនៗ ធ្វើនយោបាយ តែអាចមកពីឈាមជ័រកូនៗ ជាអ្នកគិតគូរពីសង្គម
ប្អូនប្រុសពៅនៅក្នុងគ្រួសារ គឺឯកឧត្តម ហ៊ុន ម៉ានី បានសរសេរនៅលើបណ្តាញហ្វេសប៊ុកផ្លូវការ ដោយសរសើរបងប្រុសច្បងថា« បងធំខ្ញុំ រាងសង្ហាជាងគេ ហើយមានភាពចាស់ទុំ ដែលប្អូនៗទាំងអស់គ្នាឲ្យតម្លៃខ្ពស់ និងមានការគោរពស្រលាញ់»។

ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរដូច្នេះដោយភ្ជាប់មកជាមួយរូបថតបីសន្លឹកផង ក្នុងនោះមានមួយសន្លឹកបានថតសេលហ្វី(Selfie) បីនាក់បងប្អូន រួមមាន ឯកឧត្តម ហ៊ុន ម៉ាណែត ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម ហ៊ុន ម៉ានី។
លើសពីនេះទៀត កូនប្រុសពៅរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានរៀបរាប់តាមរយៈសំណេរដូច្នេះថា« កន្លងមក ពុកម៉ែធ្លាប់បាននិយាយថា មិនចង់ឃើញកូនៗ ធ្វើនយោបាយឡើយ ដោយយោងទៅលើភាពលំបាក ការទទួលខុសត្រូវ និងការលះបង់ ដែលពួកគាត់ផ្ទាល់បានឆ្លងកាត់។ ប៉ុន្តែបរិបទសង្គមបានផ្លាស់ប្តូរ ដែលនាំឲ្យយើងបានដើរមកដល់ចំណុចនេះ ដែលនេះប្រហែលពួកខ្ញុំទាំងអស់គ្នា មានឈាមជ័រជាអ្នកគិតគូពីបញ្ហាសង្គម ចង់ឃើញភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងភាពរីកចម្រើនរបស់ប្រទេសជាតិ ក្រោមម្លប់នៃសន្តិភាព ដែលយើងកំពុងតែមាននេះថ្ងៃនេះ និងបន្តទៅថ្ងៃអនាគត»។

កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា បានថ្លែងពីខេត្តសីហនុថា ឯកឧត្តមហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្ដេច គឺជាបេក្ខភាពនាយករដ្ឋមន្រ្តីដ៏ពេញលេញម្នាក់ សម្រាប់ពេលអនាគត តាមរយៈឆ្លងកាត់ការបោះឆ្នោត។ សម្តេចតេជោថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ ខ្សែនិងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ២និងសមិទ្ធផលនានានៅក្រុងព្រះសីហនុនា កាលពីថ្ងៃ ព្រហស្បត្តិ៍។

សម្តេចតេជោថ្លែងក្នុងខ្លឹមសារដើមដូច្នេះថា«ហ៊ុន ម៉ាណែត ជាបេក្ខភាពមួយក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រី ហើយឪពុករបស់វាគាំទ្រនិយាយឲ្យចឹងច្បាស់ម៉ងទៅ កុំឲ្យពិបាកវិភាគពេក»៕ អត្ថបទ៖ ទួន សុផល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


