នយោបាយ
ព្រះអង្គម្ចាស់ ចក្រាវុធ នឹងចុះទៅមូលដ្ឋាន ដើម្បីប្រមែប្រមូល កម្លាំងគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិច
គណបក្សហ៊្វុនស៊ិនប៉ិច នៅរសៀលថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២១ បានប្រាព្ធពិធីជួបជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ខ្លួន ក្រោមព្រះអធិបតីភាព ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទី គណបក្សហ៊្វុនស៊ិនប៉ិច នៅឯព្រះរាជដំណាក់វាលស្បូវ។ នៅក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសមាជិក-សមាជិកា របស់គណបក្សហ៊្វុនស៊ិនប៉ិចជាច្រើនរូប មកពី ២៥រាជធានី-ខេត្ត។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យ នៃគណបក្សហ៊្វុនស៊ិនប៉ិច មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា នៅក្នុងកិច្ចប្រជុំនោះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានព្រះបន្ទូលទៅកាន់ថ្នាក់ដឹកនាំ ប្រធានក្រុមការងារបោះឆ្នោត ប្រធានគណកម្មាធិការប្រតិបត្តិ ទាំង២៥ រាជធានី-ខេត្ត នូវក្តីកោតសរសើរ ដែលបានធ្វើការងារជូនគណបក្ស ប្រកបដោយប្រសិទ្ធិភាព ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ។
ជាមួយគ្នានេះ ព្រះអង្គ ក៏បានសម្តែងនូវអំណរគុណ ចំពោះការចូលរួមនូវមរណៈទុក្ខ របស់សហជីវិន- សហជីវិនី និងសមាជិក-សមាជិកាទាំងអស់ ថ្វាយដល់ដួងព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលព្រះអង្គបានយាងចូលព្រះទិវង្គត កាលពីពេលកន្លងមកនេះ។
បើតាមលោក ញឿន រ៉ាដែន គឺនៅក្នុងឱកាសនោះដែរ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានប្រកាសជាឱឡាឬកថា ព្រះអង្គ នឹងដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ឲ្យទទួលបានជោគជ័យជាអតិបរិមា ហើយនឹងបន្តមាគ៌ា តាមព្រះលំអាន និងគោលនយោបាយ សីហនុនិយម រណឫទ្ធិនិយម ផងដែរ។
លើសពីនេះទៀត ព្រះអង្គម្ចាស់ ចក្រាវុធ ក៏នឹងចុះទៅមូលដ្ឋាន ដើម្បីប្រមែប្រមូល អ្នករាជានិយម កម្លាំងគាំទ្រជាម្ចាស់ឆ្នោត ដើម្បីរួមគ្នា ធ្វើឲ្យគណបក្សហ៊្វុនស៊ិនប៉ិច ជាកម្លាំងជាតិដ៏រឹងមាំ ហើយនិងបន្តចូលរួមថែរក្សា ការពារសន្តិភាព ស្ថេរភាព នយោបាយ និងការអភិវឌ្ឃន៍ ដែលជាសេចក្តីត្រូវការរបស់ប្រជារាស្ត្រ៕
អត្ថបទ៖ ឃួន សុភ័ក្រ






-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


