នយោបាយ
អតីតថ្នាក់ដឹកនាំកំពូលៗហ៊្វុនស៊ិនប៉ិចជិត១០នាក់ប្រកាសដើរចេញពីគណបក្ស
អតីតថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចប្រមាណជិត១០នាក់ ហើយជាមនុស្សធ្លាប់ដង្ហែសម្ដេចក្រុមព្រះម្នាក់ៗប្រមាណ៤០ឆ្នាំមកហើយនោះ បានប្រកាសដើរចេញពីគណបក្សហ៊្វុនស៊ិនប៉ិច ដោយសារតែមានភាពមិនប្រក្រតីនៅក្នុងការដឹកនាំគណបក្ស ជាពិសេសក្រោយពីការយាងចូលទិវង្គតរបស់សម្ដេចក្រុមព្រះ។
អតីតថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចទាំងនោះរួមមាន លោក ញ៉េប ប៊ុនជិន អតីតអនុប្រធាន, លោក សាយ ហាក់ អតីតអនុប្រធាន, លោក ហេង ចាន់ថា អតីតអនុប្រធាន, លោក យឹម សាវី អតីតអនុប្រធាន, លោក ផាន់ សិទ្ធី អតីតអ្នកនាំពាក្យ និងជាអនុប្រធាន, លោក ឈឹម ឈន អតីតគណៈកម្មាធិការនាយក ព្រមទាំងថ្នាក់ដឹកនាំមូលដ្ឋានមួយចំនួនទៀត។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី០២ ខែមីនា នេះ លោក ញ៉េប ប៊ុនជិន បានអះអាងថា ពួកគាត់ទាំងអស់នេះ បានចូលរួមដង្ហែរព្រះករុណា ព្រះបរមរតនកោដ្ឋ និងគណបក្សហ៊្វុនស៊ិនប៉ិច មិនក្រោម៤០ឆ្នាំទេ ហើយក៏មិនដែលនឹកស្រមៃថា មានថ្ងៃនេះដែរ។
លោកបានលើកឡើងអំពីភាពមិនប្រក្រតីមួយចំនួននៅក្នុងគណបក្សហ៊្វុនស៊ិនប៉ិច និងមូលហេតុដែលនាំឲ្យមានការបែកបាក់នៅក្នុងគណបក្សហ៊្វុនស៊ិនប៉ិច។ លោកថា នៅមុនការយាងចូលទិវង្គតរបស់សម្ដេចក្រុមព្រះ គណបក្សកំពុងតែធ្វើកំណែទម្រង់ ដើម្បីកុំឲ្យមានការបែកបាក់តទៅទៀត ប៉ុន្តែជាអកុសលសម្ដេចក្រុមព្រះក៏បានយាងចូលទិវង្គត ដែលធ្វើឲ្យក្រុមរបស់លោកអស់សង្ឃឹមយ៉ាងខ្លាំង។ លោកថា ការបែកបាក់ជាចំរៀកនេះហើយ ដែលធ្វើឲ្យគណបក្សខ្សោយ ហើយមិនអាចចូលរួមជួយជាតិបានទៀតផង។
លោក ញ៉េប ប៊ុនជិន អះអាងទៀតថា កាលពីសម្ដេចក្រុមព្រះគង់នៅ លោកបានចាត់ទុកពួកលោកទាំងអស់ ដែលជាមន្ត្រីចាស់ទុំទាំងនេះ គឺជាគ្រឿងម៉ាស៊ីន ជួយកិច្ចការរបស់លោក រហូតទទួលបានជោគជ័យជាច្រើន ប៉ុន្តែក្រោយពីព្រះអង្គធ្លាក់ខ្លួនឈឺ ក៏កើតមានបញ្ហាច្រើនទៅៗ ហើយគ្មានឱកាសនឹងកែទៀតផង។ លោកថា បើបើយល់ថា គណបក្សហ៊្វុនស៊ិនប៉ិច ជាគណបក្សចាស់ទុំ ធ្លាប់ចូលរួមកសាងប្រទេសជាតិ គួរតែត្រូវរួបរួមគ្នាដើម្បីកែលម្អឡើងវិញ ដោយមិនអាចបញ្ចប់បេសកកម្មត្រឹមនេះទេ ពីព្រោះគណបក្សហ៊្វុនស៊ិនប៉ិចបានចំណាយញើសឈាមច្រើនណាស់ ហើយយុវជនក៏បានស្លាប់ច្រើនណាស់ដែរ តាំងពីសម័យសង្គ្រាមមក។
អតីតមន្ត្រីជាន់ខ្ពស់ហ៊្វុនស៊ិនប៉ិចថា លោកមិនយល់ ទីមួយ គឺមិនគោរពច្បាប់ ពីព្រោះការសរសេរលក្ខន្តិកៈក្តី បទបញ្ជាផ្ទៃក្នុងក្តី សម្រាប់ទាំងអស់គ្នាអនុវត្ត ប៉ុន្តែក្រោយអត់ពីសម្ដេចក្រុមព្រះ អ្វីៗទាំងអស់មានតែលើក្រដាស ហើយទីបំផុតអ្វីៗមិនអាចកែប្រែបាន។

ជាមួយនឹងការលើកឡើងខាងលើនេះ ក្រុមអតីតមេដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចទាំងអស់បានប្រកាសចូលរួមនយោបាយជាមួយគណបក្សខ្មែររូបរួមជាតិ ដែលមានលោកញឹក ប៊ុនឆៃ ជាប្រធាន ហើយបើតាមការអះអាងរបស់លោក ញ៉េប ប៊ុនជិន លោក ញឹក ប៊ុនឆៃ ក៏អតីតអ្នករាជានិយមហ៊្វុនស៊ិនប៉ិចដែរ ហើយក៏ជាអ្នករងគ្រោះដោយសារហ៊្វុនស៊ិនប៉ិចនេះដែរ។ លោកថា មានសមាជិក សមាជិកា របស់ហ៊្វុនស៊ិនប៉ិចជាច្រើននៅតាមមូលដ្ឋាន ក៏បានចាកចេញពីគណបក្សហ៊្វុនស៊ិនប៉ិច មកតាមក្រុមរបស់លោកដែរ តែលោកមិនអាចបញ្ជាក់ថា មានចំនួនប៉ុន្មានបាននោះទេ។
ទាក់ទងការប្រកាសដើរចេញក្រុមអតីតថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចខាងលើនេះ លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចបានអះអាងប្រាបកម្ពុជាថ្មី នាល្ងាចនេះថា គណបក្សហ៊្វុនស៊ិនប៉ិចមិនមានអ្វីភ្ញាក់ផ្អើលទេ ពីព្រោះពួកគាត់ទាំងនោះ ត្រូវបានបញ្ចប់សមាជិកភាពពីគណបក្សអស់ហើយ។
ឆ្លើយតបសំណួរថា តើគណបក្សហ៊្វុនស៊ិនប៉ិចព្រួយបារម្ភពីការចុះខ្សោយបន្ថែមទៀតដែរទេ នៅពេលមានមន្ត្រីជាន់ខ្ពស់ជាច្រើនបានដើរចេញបែបនេះ ? លោក ញឿន រ៉ាដែន អះអាងថា ផ្អែកទៅលើការចុះមូលដ្ឋានជាបន្តបន្ទាប់នាពេលថ្មីៗនេះ គឺមានសមាជិក សមាជិកាគណបក្សហ៊្វុនស៊ិនប៉ិច បានគាំទ្រដដែល ហើយប្រកាសដង្ហែបានការដឹកនាំរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ក្រោយពីសម្តេចក្រុមព្រះ។
ដោយឡែកការិយាល័យអ្នកនាំពាក្យគណបក្សខ្មែររួបរួមជាតិ នាល្ងាចថ្ងៃដដែលនេះ ក៏បានចេញចេញប្រកាសព័ត៌មានមួយស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយចំពោះការសម្រេចចិត្តរបស់អតីតថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចទាំងអស់ ដែលបានធ្វើការសម្រេចចិត្តមករួបរួមជាមួយគណបក្សខ្មែររួបរួមជាតិ ដើម្បីពង្រឹងអ្នករាជានិយម សីហនុនិយម ឲ្យក្លាយទៅជាគណបក្សដ៏រឹងមាំឡើងវិញ។
គួររំលឹកថា នេះមិនមែនជាលើកទី១ទេ ដែលអតីតថ្នាក់ដឹកនាំហ៊្វុនស៊ិនប៉ិចបានប្រកាសដើរចេញពីគណបក្ស ដោយសារតែភាពមិនប្រក្រតី និងការបែកបាក់នៅក្នុងគណបក្ស៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


